ការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៥៖ លោកស្រី ហាយ សុវណ្ណារី ជួបជុំ​បងប្អូន​ស្រី​២​នាក់

ឈ្មោះ ហាយ សុវណ្ណារី ហៅ​​អូន ​គឺ​ជា​ឈ្មោះ​ដែល​លោក​​ឪពុក​អ្នក​ម្ដាយ​ចិញ្ចឹម​ជា​អ្នក​ដាក់​ឲ្យ។ ​លោកស្រី​​បាន​បែក​ពី​គ្រួសារ​​តាំង​ពី​អាយុ​ប្រហែល​ជា​​៦ឆ្នាំ​ប៉ុណ្ណោះ។ ​លោកស្រី​ចាំ​យ៉ាង​ស្រពិចស្រពិល​ថា ​លោកស្រី​​មាន​​លោក​ឪពុក​ឈ្មោះ រួម ​អ្នក​ម្ដាយ​​មិន​ចាំ​ឈ្មោះ។ លោកស្រី អូន ចាំ​ថា​លោកស្រី​មាន​បងប្អូន​ទាំង​អស់​ចំនួន​៧​នាក់ គឺ​​​បងប្រុស​ទី១​ឈ្មោះ រិទិ្ធ បងប្រុស​ទី២ ឈ្មោះ ពៅ បងស្រី​ទី៣​ឈ្មោះ ជា បងស្រី​ទី៤​ឈ្មោះ ធី លោកស្រី អូន ជា​កូនស្រី​ទី​៥ និង​​ប្អូនប្រុស​ចំនួន​២នាក់​ទៀត​​ដែល​មិន​ចាំ​ឈ្មោះ។​​

          នៅ​ឆ្នាំ ១៩៧៥ ​គ្រួសារ​លោកស្រី ​អូន ​​ត្រូវ​ប៉ុលពត​​ជម្លៀស​ចេញ​ពី​ផ្ទះ ប៉ុន្តែ​មិន​ជម្លៀស​ទៅ​ទីណា​ទេ​។ បន្ទាប់មក​លោកស្រី​ចាំ​ថា​លោក​​ឪពុក​ត្រូវ​​ប៉ុលពត​​​យក​ទៅ​រៀន​សូត្រ ចំណែក​បងប្អូន​ខ្លះ​ចូល​កងចល័ត និង​បងប្អូន​ខ្លះ​ចូល​កងកុមារ ចំណែក​​​អ្នក​ម្ដាយ និង​​ប្អូនប្រុស​ពៅ​ ត្រូវ​ប៉ុលពត​យក​ទៅ​រៀនសូត្រ​​ដែរ ដោយសារ​តែ​ចេះ​តែ​ស្វែងរក​ដំណឹង​ស្វាមី​។

          លោកស្រី អូន និង​ប្អូនប្រុស​ម្នាក់​​ត្រូវ​ទៅ​រស់នៅ​ជាមួយ​យាយ​ៗ​នៅ​ក្នុង​កងចល័ត។ លោកស្រី អូន​ ចាំ​ថា​ក្រោយ​មក​ ​​លោកស្រី និង​ប្អូនប្រុស បាន​ជួប​ជាមួយ​បងប្អូន​​ផ្សេង​ទៀត ហើយ​បាន​នាំ​គ្នា​​រត់​ទៅ​ជាមួយ​គ្នា​ដោយ​ដើរ​តាម​ជើងភ្នំ​​​។ ពេល​ដែល​ធ្វើ​ដំណើរ ​លោកស្រី​ អូន​ស្រេកទឹក​ខ្លាំង​ពេក ក៏​សុំ​បង​ដើរ​ទៅ​រក​ទឹក​ហូប ​ប៉ុន្តែ​ពេល​ត្រលប់​មក​វិញ ប៉ុន្តែ​មិន​ឃើញ​បងប្អូន​​នោះ​ទេ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក លោកស្រី​បាន​បាត់​ដំណឹង​បងប្អូន​រហូត​មក។

​​          ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​​បងស្រី​ទី​៣​ឈ្មោះ ភួន សូផាន់ណាវី ហៅ​ជា​ និង​បងស្រី​ទី​៤ឈ្មោះ ភួន សោភា ហៅ​ធី ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​​បាត់​ដំបង និង​ក្រុង​ភ្នំពេញ។

          សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោកស្រី អូន ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៣៨
ម្សិលមិញ ៣៤៦
សរុប ១៤១៣៣៥