ករណី​លេខ ២០៧ លោកស្រី ថោង សុវណ្ណផល្លា ស្វែងរក​លោក​​ឪពុក​ និង​បងប្រុស​​២​នាក់

ឆ្នាំ​១៩៦០ គ្រួសារ​​លោកស្រី​រស់នៅ​ជុំ​គ្នា​នៅ​ម្ដុំ​ទួលគោក រាជធានី​ភ្នំពេញ។ ​លោក​ឪពុក​​គឺ​​ជា​ទាហាន ចំណែក​អ្នក​ម្ដាយ​ប្រកប​របរ​​លក់ដូរ​។

ឆ្នាំ​១៩៧០ គ្រួសារ​​លោកស្រី​ បាន​មក​រស់នៅ​ខេត្ត​កំពង់ចាម។ ប៉ុន្តែ​បងប្រុស​ទី១​ មិន​ចាំ​ឈ្មោះ និង​បងប្រុស​ទី​២​​ទី​២​ ថោង ពៅ ​មិន​បាន​មក​ជាមួយ​ទេ ដោយសារ​​តែ​បងប្រុស​ទាំង​២​នាក់​ត្រូវ​​​បន្ត​ការសិក្សា។

ឆ្នាំ ១៩៧៥ ប៉ុលពត​បាន​ជម្លៀស គ្រួសារ​លោកស្រី​ទៅ​​រស់នៅ​ក្នុង​តំបន់​ព្រៃភ្នំ ដោយ​មិន​​ដឹង​ថា​ស្ថិត​នៅ​​ក្នុង​ខេត្ត​ណា​នោះ​ទេ។ ក្រោយមក ​បងប្រុស​ ថោង ពៅ ត្រូវ​គេ​បញ្ជូន​មក​រស់នៅ​ទីនោះ​ដែរ និង​​ធ្វើ​ជា​កងចល័ត​ផ្សេង​ពី​លោកស្រី ដោយ​ឡែក​បងប្រុស​ម្នាក់​ទៀត​មិន​បាន​មក​ជាមួយ​ទេ ​

ពាក់កណ្ដាល ឆ្នាំ១៩៧៥ ​គ្រួសារ​លោក​ស្រី​បាន​ទទួល​ដំណឹង​ថា​ឈ្លប​ថា លោក​ឪពុក​មាន​ជំងឺ​ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចាប់​តាំង​ពី​ពេល​​នោះ​មក គ្រួសារ​លោកស្រី​បាន​បាត់ដំណឹង​លោក​ឪពុក​រហូត​​មក​ដល់​បច្ចុប្បន្ន​។​

ឆ្នាំ១៩៧៦ ​អ្នក​​ម្ដាយ​បាន​​ស្លាប់​ដោយសារ​តែ​​អត់​អាហារ​។ បងប្រុស​ទី​២​ ថោង ពៅ បាន​មក​​​មើល​អ្នក​ម្ដាយ​​នៅ​ពេល​អ្នក​ម្ដាយ​ស្លាប់ និង​បាន​បាត់​ដំណឹង​រហូត។ ក្រោយ​ពេល​អ្នក​ម្ដាយ​ស្លាប់ លោកស្រី ថោង សុវណ្ណផល្លា ក៏​ត្រូវ​​បាន​មីង​ម្នាក់​​យក​ទៅ​ចិញ្ចឹម ចំណែក​​​ប្អូនស្រី​ឈ្មោះ ថោង សុវណ្ណផលី្ល ក៏​មាន​មីង​ម្នាក់​​ផ្សេង​ទៀត​​យក​ទៅ​ចិញ្ចឹមដែរ​ ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​ លោក ព្រោ បងប្រុស​​ទី​១ មិន​ចាំ​ឈ្មោះ និង​លោក ថោង ពៅ ​ ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​សម័យសង្គ្រាម ប្រសិន​បើ​​​ លោក ព្រោ បងប្រុស​​ទី​១ មិន​ចាំ​ឈ្មោះ និង​លោក ថោង ពៅ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២២
ម្សិលមិញ ១៤២
សរុប ១៩២០២៦