ករណី​លេខ ០១៧ ដំណើររឿង លោក សិត សុវណ្ណារ៉ា ស្វែងរក​ឪពុក​ម្ដាយ និង​ប្អូនប្រុស

លោក សិត សុវណ្ណារ៉ា ​​មាន​លោក​​ឪពុក​​ឈ្មោះ សិត ថា ​​អ្នក​ម្ដាយ​ឈ្មោះ ឡា ដា និង​មានបងប្អូនចំនួន៣នាក់ លោក សិត សុវណ្ណារ៉ា ហៅ តូ ជាកូនទី១ ប្អូនប្រុស​ទី២​ឈ្មោះ សិត ធី ហៅ រី ​និង​ប្អូនប្រុស​ទី៣​មិន​ចាំ​ឈ្មោះ ។ លោក សិត សុវណ្ណារ៉ា ចាំ​បាន​ថា​លោក​ឪពុក​មាន​​ទីកន្លែង​កំណើត​នៅ​ទួលគោក ក្រុងភ្នំពេញ​។ ​​លោក​ឪពុក​ប្រកប​របរ​​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ទួលគោក ​ចំណែក​អ្នក​ម្ដាយជា​​អ្នក​​លក់​ស្ករស។

ក្នុង​អំឡុង​ឆ្នាំ១៩៧៤-១៩៧៥ ​គ្រួសារ​លោក សិត សុវណ្ណារ៉ា​ ​រស់នៅ​ទីក្រុង​ភ្នំពេញ។ ថ្ងៃ​មួយ ​លោក សុវណ្ណារ៉ា បាន​រត់​​​ដួល​មុត​ដៃ​ខាង​​​​ក្រោម​ក្លៀក​​ឆ្វេង​នឹង​អំបែងកែវ ក្រោយ​មក ម្ដាយ​​​បាន​បញ្ជូន​កូន​ទាំងពីរ​គឺ លោក សិត សុវណ្ណារ៉ា និង ​លោក សិត ធី មក​រស់នៅ​ជាមួយ​លោកយាយ​ឈ្មោះ មួន នៅ​ឯ​ផ្ទះ​ទួលគោក ​ទីក្រុង​ភ្នំពេញដើម្បី​ព្យាបាល​របួស ដោយ​ម្ដាយ​​បាន​សន្យា​ជាមួយ​នឹង​កូនប្រុស​ទាំងពីរថា​នឹង​មក​យក​អ្នក​ទាំងពីរ​ពី​លោកយាយ មួន​ទៅ​មើល​ថែ​វិញ។ ឆ្នាំ​១៩៧៥ ប៉ុលពត​បាន​​ជម្លៀស​​​ប្រជាជន​កម្ពុជា​ចេញ​ពី​ទីក្រុង រួម​ទាំង​លោក សិត សុវណ្ណារ៉ា និង ​លោក សិត ធី ដែល​ធ្វើ​ឲ្យ​លោក​បាន​បែក​ពី​​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃ

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​ លោក សិត ថា លោកស្រី ឡា ដា និង​ប្អូន​ប្រុស​ទី​៣​​មិនបាន​ចាំ​ឈ្មោះ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​លោក សិត ថា លោកស្រី ឡា ដា និង​ ប្អូន​ប្រុស​ទី​៣​​មិនបាន​ចាំ​ឈ្មោះ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៧
ម្សិលមិញ ៥៣
សរុប ៣៥៧១