​ការជួបជុំ​គ្រួសារ​លើក​ទី​៣១- លោកស្រី ផាត ជួបជុំ​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន

          លោកស្រី ផាត ​​មាន​អ្នក​ម្ដាយ​ឈ្មោះ រ៉ុម និង​លោក​ឪពុក​​មិន​ចាំ​ឈ្មោះ។ លោកស្រី​ចាំ​​បាន​​លោកស្រី​ប្រហែល​​ជា​​មាន​បងប្អូន​ចំនួន​​៤នាក់ ​គឺ​បងប្រុស​ម្នាក់​ឈ្មោះ រ៉េត បងស្រី​ម្នាក់​ឈ្មោះ ម៉ុច ​និង​ប្អូនស្រី​ម្នាក់​ទៀត​មិន​ចាំ​ឈ្មោះ។ លោកស្រី ផាត​ មិន​បាន​ចាំ​រឿង​ដែល​បាន​កើត​នៅ​​មុន​ពេល​មាន​សង្គ្រាម និង​ក្នុង​កំឡុង​ពេល​​សង្គ្រាម​នោះ​ទេ។ លោកស្រី​ចាប់​ផ្ដើម​ចាំ​បាន​នៅ​ពេល​ដែល​លោកស្រី​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន​ត្រឡប់​មក​ស្រុក​កំណើត​ ក្រោយ​ពេល​ប្រទេស​មាន​សន្តិភាព។

          ប្រហែលជា​ដើម​ឆ្នាំ​១៩៧៩ នៅ​ពេល​ធ្វើ​ដំណើរ​​ត្រឡប់​មក​ស្រុក​កំណើត​វិញ លោកស្រី ផាត ចាំ​ថា​ខ្លួន​ឯង​មាន​កាន់​សត្វ​មាន់​មួយ​ក្បាល កំសៀវ​មួយ និង​កន្ទេល​ធ្វើ​ពី​ស្លឹក​ត្នោត​មួយ ចំណែក​ឯ​​អ្នក​ម្ដាយ​​មាន​រទេះ​រុន​មួយ ដែល​ឃើញ​មាន​ប្អូនស្រី​កំពុង​អង្គុយ​លើ​រទេះ​រុន​នោះ ហើយ​បងប្រុស និង​បងស្រី​​​​ដើរ​ជិត​ៗ​លោកស្រី និង​រទេះ​រុន​នោះ​ដែរ។ លោកស្រី​​​បាន​ដឹង​ថា លោក​ឪពុក​​​បាន​ទទួល​មរណភាព​តាំង​ពី​នៅ​ក្នុង​សម័យ​សង្គ្រាម​មក​ម្ល៉េះ។ ពេល​​ដើរ​មក​ដល់​កន្លែង​​មួយ ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​កុះករ ច្របូកច្របល់ ហើយ​មិន​ដឹង​ជា​មូលហេតុ​អ្វី​បាន​ធ្វើ​ឲ្យ​លោកស្រី​​បែក​គ្នា​​ពី​អ្នក​​ម្ដាយ និង​បងប្អូន​ទាំង​អស់។​ ​​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែល​លោកស្រី ផាត មិន​ចាំ​ថា​គ្រួសារ​លោកស្រី​មាន​ស្រុក​កំណើត​នៅ​ទី​ណា​នោះ​ទេ ប៉ុន្តែ​​ជា​សំណាង​ល្អ​ ក្រោយ​ពេល​វង្វេង​តែ​ម្នាក់​ឯង​លោកស្រី ផាត ​​ត្រូវ​បាន​លោកយាយ​ម្នាក់​រើស​​យក​ទៅ​ចិញ្ចឹម​ទុក​ដូច​ជា​កូនស្រី​បង្កើត។

     ក្រោយ​ពេល​ប្រកាស​ដំណឹង​ស្វែងរក​គ្រួសារ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ក្រុម​ការងារ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិន​មែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​អ្នក​ម្ដាយ និង​បងប្អូន​ចំនួន​​៤​ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

        សូម​ទស្សនា​​វីដេអូ​ជួបជុំ​របស់​លោកស្រី ផាត ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១១៨
ម្សិលមិញ ១៤២
សរុប ១៩១៩២២