ការ​ជួបជុំ​គ្រួសារ​លើក​ទី៣០- លោក ពយ ជួបជុំ​ជាមួយ​​​បង​ប្អូន

លោក ពយ ​មាន​លោក​​ឪពុក​ឈ្មោះ ហ៊ុង ​អ្នក​ម្ដាយ​ឈ្មោះ ជួប និង​មាន​បងប្អូន​​ចំនួន​៥នាក់ ​គឺ​បងប្រុសទី១​​ឈ្មោះ ថា ​បងប្រុសទី២ ​ឈ្មោះ មឹក បងប្រុសទី៣ ​ឈ្មោះ វិត បងប្រុសទី៤ ​ឈ្មោះ ប៉ាន់ លោក ពយ ​ជា​កូន​ប្រុស​​ទី៥។ លោក​ឪពុក​​អ្នក​ម្ដាយ​ត្រូវ​ប៉ុលពត​​​យក​ទៅ​សម្លាប់​​​នៅ​ក្នុង​ឆ្នាំ១៩៧៨ ចំណែក​​បងប្អូន​ទាំង​៥​នាក់​​របស់​លោក ពយ ត្រូវ​ទៅ​​រស់នៅ​ក្នុង​កងចល័ត​ផ្សេង​ៗ​គ្នា។

ឆ្នាំ​១៩៧៩ នៅ​ពេល​ប្រទេស​​ត្រូវ​បាន​រំដោះ ព្រោះ​តែ​មាន​ស្ថានភាព​ជ្រួលច្របល់​ខ្លាំង បាន​ធ្វើ​ឲ្យ​បងប្អូន​ទាំង​៥​នាក់​រត់​បែក​គ្នា និង​បាន​បាត់​ដំណឹង​បងប្អូន។ ប៉ុន្តែ​ជា​សំណាង​ល្អ លោក ពយ បាន​រត់​ជួប​ជាមួយ​​បងប្រុស​​ឈ្មោះ ប៉ាន់ និង​បាន​បន្ត​រស់នៅ​​ជុំ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន។ ​​

       ក្រោយ​ពេល​ស្រាវជ្រាវ​​តាម​តំបន់​សង្ស័យ និង​​ការ​ប្រកាស​​ស្វែងរក​តាម​រយៈ​ទូរទស្សន៍ និង​វិទ្យុ​បាយ័ន ក្រុម​ការងារ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​​បង​​ទី​១ បងប្រុស​​ទី​៤ និង​ប្អូន​ប្រុស​ទី​៦​ ដែល​លោក​ពយ​មិន​បាន​ចាំ។

         សូម​ទស្សនា​វីដេអូ​​ជួបជុំ​របស់​លោក​ពយ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១០៤
ម្សិលមិញ ១៤២
សរុប ១៩១៩០៨