ករណី​លេខ ០០៦ លោកស្រី សូ សុជាតា ស្វែងរក​ឪពុក​ម្ដាយ​ និង​សាច់ញាតិ

លោកស្រី សូ សុជាតា ត្រូវ​បាន​ឪពុកចិញ្ចឹម​ឈ្មោះ សូ ស៊ុន យក​មក​ចិញ្ចឹម​តាំងពីឆ្នាំ១៩៧៥​ ពេល​ដែល​លោកស្រី​មាន​អាយុ​បាន​១ឆ្នាំ មក​ម្ល៉េះ។ សូ សុជាតា​ក៏​ជា​ឈ្មោះ​ដែល​ឪពុក​ម្ដាយ​ចិញ្ចឹម​បាន​ដាក់​ឲ្យ​ដែរ។ ​លោក សូ ស៊ុន ជា​ឪពុក​ចិញ្ចឹម គឺ​​​ជា​អ្នក​បើក​យន្តហោះ មាន​ឋានន្តរសក្ដិ ពាក់​ស័ក្ដិប្រាំ ​​ក្នុង​របប​លន់នល់ និង​មាន​ប្រពន្ធ​ឈ្មោះ ដែន ស៊ីវន និង​មាន​កូន​បង្កើត​ចំនួន​៣​នាក់ ព្រមទាំងកូនចិញ្ចឹម១នាក់​ លោកស្រី សូ សុជាតា​ ​បាន​ព្យាយាម​ស្វែងរក​លោក​ឪពុក​អ្នក​ម្ដាយ និង​សាច់ញាតិ​ទាំង​អស់។​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកឪពុក​ម្ដាយ​បងប្អូនបង្កើត ព្រមទាំង​សាច់ញាតិ​​របស់​​លោកស្រី សូ សុជាតា ដែល​បាន​បែកគ្នា​តាំងពី​លោកស្រី​មាន​អាយុ​ត្រឹម​តែ១​ឆ្នាំ​មក​ម្ល៉េះ។ ប្រសិន​បើ​​ឪពុក​ម្ដាយ​បងប្អូន ព្រមទាំង​សាច់ញាតិ​​លោកស្រី សូ សុជាតា ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៤
ម្សិលមិញ ៥៣
សរុប ៣៥៧៨