ការ​ជួបជុំ​គ្រួសារ​លើក​ទី​១៩- លោក ​ជួប សម្បត្តិ ជួបជុំ​ជាមួយ​បងប្អូន

លោក ជួប សម្បត្តិ មាន​ឪពុក​ឈ្មោះ លោក ជួប ថាន់ ​និង​ម្ដាយ​​​​ឈ្មោះ ដូង សាលា ​និង​មាន​កូន​ចំនួន​៧នាក់ គឺ ​កូន​ស្រី​ទី​១​ឈ្មោះ ដួង ណារី កូន​ស្រី​ទី​២​ឈ្មោះ ដួង ផល្លា​ កូន​ស្រី​ទី៣១​ឈ្មោះ ដួង ម៉ារី អាយុ ៥២ ឆ្នាំ កូន​​ប្រុសទី៤​ឈ្មោះ ជួប សម្បត្តិ កូន​​ប្រុសទី៥​ឈ្មោះ ជួប សំបូរ កូន​​ប្រុសទី៤៦ឈ្មោះ ជួប នីផា និង​​កូន​​ប្រុសទី៧​ឈ្មោះ ជួប តារ៉ា។

លោក​ចាំ​ថា​​ នៅ​ពេល​លោក​ដឹង​ក្ដី​គឺ​​នៅ​ជិត​ផ្សារ​អូរឫស្សី។ ម្ដាយ​ទៅ​ធ្វើ​ចម្ការ​នៅ​កោះធំ ខេត្ត​កណ្ដាល ចំណែក​​លោក​ឪពុក​ជា​អ្នក​បម្រើ​ការ​ថ្វាយ​​សម្ដេច​ព្រះសីហនុ។ ​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោក ជួប សម្បត្តិ ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់ភ្នំ​ឧដុង្គ។ ដោយសារ​ពេល​មាន​ការ​ជ្រួលច្របល់​ពេក​ទើប​ធ្វើ​ឲ្យ​លោក ជួប សម្បត្តិ​ត្រូវ​វង្វេង​​​​បែក​ពី​​​​គ្រួសារ។ ​​

ក្រោយ​ពេល​ប្រកាស​​​ដំណឹង​ស្វែងរក​គ្រួសារ ក្រុម​ការងារ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​បងប្អូន​ចំនួន​០២​នាក់​របស់​លោក ជួប សម្បត្តិ ដែល​នៅ​មាន​ជីវិត​រស់។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោក ជួប សម្បត្តិ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៩
ម្សិលមិញ ១៤២
សរុប ១៩១៨៨៣