ការ​ជួបជុំ​លើក​ទី៦- កញ្ញា កែវ​ ជួបជុំ​ជាមួយ​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន

          កញ្ញា ​កែវ​ ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​ផ្ទះ​ នៅ​​ពេល​ដែល​កញ្ញា​ទើប​​តែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ។​ នៅ​ពេល​នោះ ​កញ្ញា​មិន​បាន​ចាំ​ឈ្មោះ​របស់​ខ្លួន​ឯង និង​ឈ្មោះ​របស់​ឪពុកម្ដាយ​បងប្អូន​ឡើយ និង​សូម្បី​តែ​ស្រុក​កំណើត​នៅ​ឯណា​ក៏​កញ្ញា​ចាំ​មិន​បាន​ដែរ។ ​កញ្ញា​គ្រាន់​តែ​ចាំ​បាន​ថា ​ស្រុក​កំណើត​របស់​ខ្លួន​មាន​ដើម​កៅស៊ូ​ច្រើន​ណាស់។

         កញ្ញា កែវ ​បាន​ចាប់​ផ្ដើម​ជីវិត​រស់នៅ​រសាត់​អណ្ដែត​ជាមួយ​បុរស​ដែល​​បាន​លួច​យក​កញ្ញា​ ដោយ​រស់នៅ​កន្លែង​នេះ​​បន្តិច កន្លែង​នោះ​បន្តិច ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់។ រហូត​ដល់​កញ្ញា​មាន​​អាយុ​២០​ឆ្នាំ ទើប​កញ្ញា​​បាន​រួច​ផុត​ពី​គ្រួសារ​របស់​បុរស​ដែល​លួច​យក​កញ្ញា​នោះ។ ការ​រស់នៅ​តែ​ម្នាក់​ឯង​គ្មាន​សាច់ញាតិ​បាន​ពង្រឹង​គោលជំហរ​របស់​កញ្ញា​​ក្នុង​ការ​តស៊ូ​ក្នុង​ជីវិត​ដ៏​លំបាក តែ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា​នៅ​ថ្ងៃ​ណា​មួយ កញ្ញា​នឹង​​បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​កញ្ញា​វិញ។

         កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ប្រកាស​ស្វែងរក​គ្រួសារ​របស់​កញ្ញា តាមរយៈ​វិទ្យុ​បាយ័ន។ ក្រោយ​ពី​ការ​ប្រកាស​ស្វែងរក​តែ​៥​ម៉ោង​ប៉ុណ្ណោះ ​កម្មវិធី​បាន​ស្វែងរក​ឃើញ​គ្រួសារ​របស់​កញ្ញា។ តាម​ពិត កញ្ញា មាន​ឈ្មោះ​កំណើត​​ហៅ​ថា សេង ស្រីមុំ និង​មាន​ស្រុក​កំណើត​នៅ​​ភូមិ​ឆ្លូង៣ ឃុំ​ឡូពាន់ ស្រុក​មេមុត ខេត្ត​កំពង់ចាម។

          សូម​ទស្សនា​វីដេអូ​ជួបជុំ​គ្រួសារ​របស់​កញ្ញា សេង ស្រី​មុំ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២១៦
ម្សិលមិញ ១៤២
សរុប ១៩២០២០