ការ​ជួបជុំ​លើក​ទី៤- លោក ស៊ាំង សិវត្ថិ ជួបជុំ​ជាមួយ​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន

             លោក ស៊ាំង សុវត្ថិ កើត​ក្នុង​ឆ្នាំ​១៩៨៥ នៅ​ក្នុង​​អូរបែកក្អម ក្រុង​ភ្នំពេញ។ លោក សុវត្ថិ​ជា​កូន​ទី​​៣​នៃ​គ្រួសារ​មួយ​ដែល​​កូន​ចំនួន​៥​នាក់។ ថ្ងៃ​មួយ ប្អូនស្រី​ម្ដាយ​របស់​លោក​បាន​នាំ​យក​លោក​ទៅ​រស់នៅ​ឯ​ខេត្ត​កំពង់សោម ដោយ​គាត់​បាន​ប្រាប់​គាត់​ថា យក​ទៅ​លេង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ២ ឬ​៣​ថ្ងៃ​ក្រោយ​មក លោក​បាន​សុំ​ម្ដាយ​មីង​មក​ផ្ទះ​វិញ តែ​​គាត់​បែរ​ជា​ឆ្លើយ​ថា​ ចាំ​៣​ឆ្នាំ​ទៀត នៅ​ជួយ​មើល​​កូន​គាត់​សិន​ទៅ។ នៅ​ពេល​នោះ លោក​អាយុ​៩​ឆ្នាំ។ គ្រាន់​តែ​បាន​ឮ​ពាក្យ​នេះ លោក សុវត្ថិ​បាន​លួច​រត់​ចេញ​ពី​ផ្ទះ​ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​ម្ដាយ​​វិញ។ ប៉ុន្តែ​នៅ​ពេល​នោះ លោក​​​​​ស្ថិត​នៅ​វ័យ​ក្មេង និង​​មិន​អាច​ចំណាំ​ផ្លូវ​​បាន លោក​បាន​វង្វេង​ផ្លូវ​ និង​​​​វង្វេង​​ពី​ក្រុម​គ្រួសារ​​​ចាប់​តាំង​ពី​ពេល​នោះ​មក។

          ចាប់​តាំង​ពី​ពេល​នោះ​មក ជីវិត​របស់​លោក​បាន​រសាត់​អណ្ដែត ដោយ​ដើរ​សុំ​គេ​ស្នាក់អាស្រ័យ​។ សុវត្ថិ​​ត្រូវ​ម្ចាស់​​​ផ្ទះ​ប្រើ​ឲ្យ​ធ្វើ​ការ​សព្វ​បែប​យ៉ាង និង​មិន​មាន​ពេល​សម្រាក និង​ប្រើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ទោះ​បី​ជា​គាត់​​នៅ​ជា​កុមារ​នៅ​ឡើយ​​ក៏​ដោយ។ ក្រោយ​មក​នៅ​ពេល​​លោក​មាន​អាយុ​ប្រហែល​ជា​១៤​ឆ្នាំ​លោក​បាន​ចេញ​ទៅ​ផ្សង​ព្រេង​​នៅ​ប្រទេស​ថៃ​អស់​១០​ឆ្នាំ​។ នៅ​ក្នុង​ឆ្នាំ​២០១០ លោក​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​គោលបំណង​ស្វែងរក​គ្រួសារ។

          លោក​បាន​ចំណាយ​ប្រាក់​ដែល​លោក​រក​បាន​ទាំង​អស់ ដើម្បី​ដើរ​ស្វែងរក​គ្រួសារ​របស់​លោក​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ប៉ុន្តែ​ការ​ស្វែងរក​ដោយ​គ្មាន​តម្រុយ និង​គ្មាន​បណ្ដាញ​ស្វែងរក​នេះ មិន​បាន​ធ្វើ​ឲ្យ​លោក​ស្វែងរក​ឃើញ​គ្រួសារ​របស់​លោក​ទេ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​អំពី​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ទើប​លោក​បាន​ទំនាក់ទំនង​មក​ដល់​ការិយាល័យ​នៃ​កម្មវិធី​ដោយ​ផ្ទាល់។ សូម​ទស្សនា​​វីដេអូ នៃ​ការ​ជួបជុំ​គ្រួសារ​របស់​លោក ស៊ាំង សុវត្ថិ!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៨៦
ម្សិលមិញ ១៤២
សរុប ១៩១៩៩០