ការ​ជួបជុំ​លើក​ទី​៣- លោកស្រី ចាន់ណាង ​ជួបជុំ​ជាមួយ​ប្អូនស្រី និង​លោក ស៊ុន ភី ស្វែងរក​ឃើញ​អ្នក​ម្ដាយ និង​បងប្អូន

           ការ​ផ្សាយ​ពិសេស​លលើក​ទី​៣ នៃ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» មាន ​លក្ខណៈ​ពិសេស​ខុស​​ពី​ការ​ផ្សាយ​ពិសេស​កាល​ពី​២​​លើក​មុន។ ការ​ផ្សាយ​ពិសេស​លើក​ទី​៣​នេះ​បង្ហាញ​ជូន​ទស្សនិកជន​នូវ​ដំណើររឿង​របស់​ ប្រជាជន​កម្ពុជា ចំនួន​៤​រូប ដែល​សុទ្ធ​តែ​បាន​បែក​បាក់​ពី​សាច់​ញាតិ​តាំង​ពី​ពួក​គាត់​មាន​អាយុ​តិច​ជាង ​១៥​ឆ្នាំ​ នៅ​ក្នុង​សម័យ​សង្គ្រាម​ប្រល័យ​​ពូជសាសន៍​ប៉ុល ពត។ រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គាត់​ទាំង​៤​នៅ​តែ​មាន​ក្ដី​ប្រាថ្នា​នៅ​ថ្ងៃ​ណា​មួយ ពួក​គាត់​នឹង​បាន​ជួបជុំ​ជាមួយ​សាច់​ញាតិ​​​វិញ។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​ផ្ដល់​ជូន​នូវ​ការ​ជួបជុំ​គ្រួសារ​ជូន​ប្រជាជន​កម្ពុជា​ចំនួន​២​គ្រួសារ។

            ករណី​លេខ ០៨៤ លោកស្រី ចាន់ ណាង​ស្វែងរក​ប្អូន​ស្រី   

          លោកស្រី ចាន់ ណាង​ជា​កូន​ស្រី​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​៤​នាក់។ ឪពុក​លោកស្រី​ឈ្មោះ ចៅ រី ម្ដាយ​ឈ្មោះ ចាន់ សារឿន។ បងប្អូន​បង្កើត​របស់​លោកស្រី​២​នាក់​បាន​ស្លាប់​តាំង​ពី​មុន​សម័យ​សង្គ្រាម ដោយ​នៅ​សល់​តែ​លោកស្រី ចាន់ ណាង និង​លោកស្រី ចាន់ ផល្លី​ប៉ុណ្ណោះ។ លោកស្រី ​ត្រូវ​បាន​ប៉ុល​ ពត ​ជម្លៀស​ឲ្យ​ទៅ​ធ្វើ​ការ​​ឆ្ងាយ​ពី​គ្រួសារ និង​មាន​ឱកាស​តែ​ម្ដង​គត់​មក​លេង​ផ្ទះ។ នៅ​ពេល​ប្រទេស​កំពុង​ត្រូវ​បាន​រំដោះ លោកស្រី​មិន​អាច​ធ្វើដំណើរ​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ស្វែងរក​គ្រួសារ​លោកស្រី​បាន​ទេ ពីព្រោះ​ស្ថានភាព​​មាន​ភាព​​ជ្រួលច្របល់ និង​គ្មាន​សុវត្ថិភាព។ លោកស្រី​​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​​​ក្រុម​ដែល​ធ្វើ​ការ​ជាមួយ​គ្នា និង​រត់​រហូត​ដល់​ខេត្ត​ព្រះវិហារ។ នៅ​ក្នុង​ពេល​កំពុង​រត់ លោកស្រី​តែង​ស៊ើប​ដំណឹង​អំពី​ឪពុក​ម្ដាយ និង​ប្អូន​ស្រី​ជានិច្ច ប៉ុន្តែ​គ្មាន​ដំណឹង​អ្វី​ទាំង​អស់។

          ការ​ប្ដេជ្ញា​ស្វែងរក​គ្រួសារ​ជា​ធំ​របស់​លោកស្រី បាន​ធ្វើ​ឲ្យ​លោកស្រី​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ណា​ដែល​ក្លាហាន​ជូន​ លោកស្រី​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ស្វែងរក​គ្រួសារ។ លោក ឌី សុខគឿន ជា​យុវជន​ក្លាហាន​ដែល​ហ៊ាន​ជូន​លោកស្រី ចាន់ ណាង ត្រឡប់​ទៅ​ស្រុក​កំណើត។ ប៉ុន្តែ​ការ​ប៉ងប្រាថ្នា​នេះ​នៅ​តែ​មិន​បាន​សម្រេច​ ដោយសារ​តែ​ពេល​នោះ​​តំបន់​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​បាន​សន្តិភាព​នៅ​ឡើយ​ ទេ។ លោកស្រី​ក៏​បាន​សម្រេច​​ចិត្ត​កសាង​គ្រួសារ​ជាមួយ​លោក ឌី សុខគឿន និង​រស់នៅ​លើ​ទឹកដី នៃ​ខេត្ត​ព្រះវិហារ​រហូត​មក។ នៅ​ក្នុង​ឆ្នាំ​២០០៧ លោកស្រី ចាន់ ណាង បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ ស្រុក​កំណើត​ម្ដង​ទៀត។ លោកស្រី​បាន​ទៅ​ដល់​ទីតាំង​ផ្ទះ​របស់​លោកស្រី​ដែល​នៅ​មាន​រូបរាង​ដូច​កាល​ពី ​មុន ប៉ុន្តែ​ក្ដី​សប្បាយ​រីករាយ​បាន​រសាយ​​បាត់​នៅ​ពេល​លោកស្រី​ដឹង​ថា អ្នក​រស់​នៅ​លើ​ផ្ទះ​លោកស្រី​មិនមែន​ជា​សមាជិក​គ្រួសារ​លោកស្រី​ឡើយ។ លោកស្រី​បាន​ទទួល​ដំណឹង​ថា ឪពុក​ម្ដាយ​លោកស្រី​បាន​ស្លាប់​នៅ​ក្នុង​ជំនាន់​ប៉ុល​ពត។ ចំណែក​​ប្អូន​របស់​លោកស្រី​កំពុង​រស់​នៅ​នៅ​ភូមិ​ទំនប់ដាច់ ខេត្ត​ឧត្តរមានជ័យ។ ទោះ​បី​ជា​​លោកស្រី​​ខំ​ស្វះស្វែង​រក​ប្អូន​ស្រី​ដល់​ភូមិ​ទំនប់ដាច់​ក៏​ដោយ ក៏​លោកស្រី​​មិន​មាន​​ភ័ព្វសំណាង​ស្វែងរក​ឃើញ​ប្អូនស្រី​ដែល​ជា​សាច់​ញាតិ​ តែ​ម្នាក់​គត់​ដែរ​នៅ​រស់។

           ករណី​លេខ​០២៩ លោក ស៊ុន ភី ស្វែងរក​គ្រួសារ
           ការ​និរាស​​​​ព្រាត់ប្រាស​​​ពី​សាច់ញាតិ​តាំង​ពី​កុមារភាព​ បាន​ធ្វើ​ឲ្យ​លោក ស៊ុន ភី មិន​បាន​ចងចាំ​ដំណើរ​រឿង​​​​​អំពី​គ្រួសារ និង​ស្រុក​កំណើត​ច្រើន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មិន​អាច​ត្រឡប់​ទៅ​រក​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​វិញ​ បាន។ លោក ស៊ុន ភី មិន​បាន​ចងចាំ​ថា​ផ្ទះ​របស់​លោក​នៅ​ស្រុក​ណា ខេត្ត​ណា​នោះ​​ទេ លោក​គ្រាន់​តែ​ចាំ​បាន​ថា​ផ្ទះ​របស់​លោក​នៅ​ជាប់​នឹង​មាត់​ទន្លេ។ 

          លោក​​ត្រូវ​បាន​បែក​បាក់​ពី​ក្រុម​គ្រួសារ​តាំង​ពី​អាយុ​ប្រហែល​ជា​៤​ឆ្នាំ។ នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ ប៉ុល ពត បាន​ជម្លៀស​គ្រួសារ​លោក ស៊ុន ភី​ ចេញ​ពី​ស្រុក​កំណើត​មក​នៅ​ធ្វើ​ការ​ក្នុង​រោងចក្រ​ស្ល​ដែក នៅ​ឫស្សី​កែវ ទីក្រុង​ភ្នំពេញ។ មក​ដល់​​ឆ្នាំ​១៩៧៦ គ្រួសារ​លោក​ក៏​ត្រូវ​កង​ទ័ព​ខ្មែរ​ក្រហម​បញ្ជូន​យក​ទៅ​ដាក់​គុក​ព្រៃ​ស​ ទាំង​អស់។ រយៈពេល​៤ ទៅ​៥​ថ្ងៃ​​ក្រោយមក គេ​ក៏​បាន​បញ្ជូន​លោក ស៊ុន ភី និង​បង​ស្រី​ម្នាក់​​ឈ្មោះ ស៊ុន នឿន មក​ធ្វើ​ការ​ជា​ក្រុម​កុមារ​បោស​សម្អាត​ក្នុង​ព្រះបរមរាជវាំង និង​វិមាន​ឯករាជ្យ។ ចំណែក​ឯ​ឪពុក​ម្ដាយ និង​បង​ប្អូន​របស់​លោក​​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​ទាំង​អស់។ ក្រោយ​ពេល​​បែក លោក ស៊ុន ភី​ មិន​បាន​ដឹង​ថា ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​ទី​ណា​ទៀត​នោះ​ទេ។ នៅ​ឆ្នាំ​១៩៧៧ លោក ស៊ុន ភី និង​បងស្រី​ក៏​ត្រូវ​គេ​បញ្ជូន​មក​វៃ​ថ្ម នៅ​ភ្នំស ស្រុក​រមាស ខេត្ត​កំពត។ រហូត​មក​ដល់​ឆ្នាំ ១៩៧៨ កង​ទ័ព​ខ្មែរ​ក្រហម​ក៏​បញ្ជូន​លោក ស៊ុន ភី និង​​បងស្រី​មក​នៅ​ភូមិ​លាជ ខេត្ត​ពោធិ៍សាត់ ដើម្បី​លើក​ទំនប់​ទៀត។ ក្នុង​​​ឆ្នាំ​១៩៧៩ ពេល​រំដោះ សភាពការណ៍​ក៏​ច្របូកច្របល់ ក៏​ធ្វើ​ឲ្យ​លោក ស៊ុន ភី បែក​ពី​បងស្រី ស៊ុន នឿន​ទៀត ចំណែក​លោក ស៊ុន ភី ត្រូវ​ខ្មែរ​ក្រហម​កៀរ​​ឲ្យ​ឡើង​ភ្នំក្រវាញ​ឆ្ពោះ​ទៅ​ដល់​ភូមិ​បាក់​ចិញ្ចៀន ​អស់​រយៈពេល​១​ខែ បន្ទាប់​មក​រត់​តាម​ប៉ុល​ពត​ទៅ​ដល់​ជំរំ​ត្រាត​​ព្រំដែន​ថៃ។ ៤ ទៅ​៥​ថ្ងៃ​ក្រោយ​មក គេ​ក៏​បាន​បញ្ជូន​​ប្រជាជន​ទាំង​អស់​មក​ស្រុក​ម៉ាល័យ ខេត្ត​បន្ទាយមានជ័យ​វិញ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​សមាហរណកម្ម បាន​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ហាក់​បាន​ចាប់​កំណើត​ឡើង​ វិញ និង​បាន​​កសាង​ជីវភាព និង​​បាន​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម។ លោក ស៊ុន ភី ក៏​បាន​ប្រកប​របរ​ជា​កសិករ និង​បន្ត​រស់នៅ​លើ​ទឹកដី​នោះ​រហូត​ដល់​បច្ចុប្បន្ន។ 

          ការ​រស់នៅ​​តែ​ម្នាក់​ឯង​គ្មាន​សាច់​ញាតិ និង​ការ​រស់​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​អំពី​សាវតារ​របស់​ខ្លួន តែងតែ​ធ្វើ​ឲ្យ​លោក ស៊ុន ភី ក្ដុកក្ដួល​ក្នុង​ចិត្ត​ស្ទើរ​រាល់​ថ្ងៃ ជា​ពិសេស​នៅ​ពេល​លោក​បាន​ឃើញ​គ្រួសារ​អ្នក​ជិត​ខាង​ជួបជុំ​គ្នា​សប្បាយ​ រីករាយ។

         កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» ដោយ​​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្វែងរក​ឃើញ​គ្រួសារ​ជូន​លោក​ ស៊ុន ភី និង​លោកស្រី ចាន់ ណាង។ សូម​ទស្សនា​ខ្សែ​វីដេអូ​អំពី​ការ​ផ្សាយ​ពិសេស​ខាង​ក្រោម!

         សូម​​ទស្សនា​ដំណើររឿង​ និង​ការ​ជួបជុំ​​​គ្រួសារ​​​របស់​លោក ស៊ុន ភី និង​លោកស្រី ចាន់ ណាង។ 

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១២១
ម្សិលមិញ ៣៤៦
សរុប ១៤១៣១៨