ករណី​លេខ ០០៩ ដំណើររឿង លោកស្រី វង្ស គឹមយ៉ាង ស្វែងរក​ប្អូនប្រុស​​​​ទី​៤​ឈ្មោះ វង្ស គឹមតួ

លោកស្រី វង្ស គឹមយ៉ាង ​មាន​​លោក​ឪពុក​ឈ្មោះ វង្ស យឹម ​អ្នក​ម្តាយ​ឈ្មោះ ញ៉ុក ផាន់ និង​មាន​បងប្អូន​ចំនួន៦នាក់​។ លោកស្រី វង្ស គឹមយ៉ាង ជា​កូន​ច្បង ប្អូនស្រី​ទី២​ឈ្មោះ វង្ស គឹមយេត ប្អូនស្រី​ទី៣​ឈ្មោះ វង្ស គឹមអេង ប្អូនប្រុស​ទី៤​ឈ្មោះ វង្ស គឹមតួ ប្អូនស្រី​ទី៥​ឈ្មោះ វង្ស គឹមអឿន និង​ប្អូនប្រុស​ពៅ​ឈ្មោះ វង្ស គឹម ដៀន

នៅ​ក្នុង​អំឡុង​ឆ្នាំ១៩៧៣-១៩៧៤ លោក​ វង្ស គឹមតួ ​ជា​សិស្ស​រៀន​នៅ​សាលា​មុនីវង្ស។ ​គ្រួសារ​លោកស្រី វង្ស គឹម​យ៉ាង ​ត្រូវ​បាន​ជម្លៀស​​​ទៅ​​​សហករណ៍​អូតាសោ​ម ភូមិ​ព្រៃលៀវ ខេត្ត​បាត់ដំបង​។ ​​រស់នៅ​​ទៅ​នោះ​បាន​មួយ​រយៈ​​​ លោក វង្ស គឹមតួ និង​ក្មួយ​​ប្រុស​ជីដូនមួយ​​​ឈ្មោះ​ ​ចំរើន បាន​នាំ​គ្នា​រត់ចេញ​ពី​សហករណ៍​អូតា​សោម ​ក្នុង​គោលបំណង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ ហើយ​បន្ត​ទៅ​ប្រទេស​បារាំង។ ចាប់តាំង​ពី​ពេលនោះ​មក​ លោកស្រី វង្ស គឹម​យ៉ាង​ បាន​បាត់​ដំណឹង​ប្អូនប្រុស​ វង្ស គឹមតួ រហូតមកដល់​សព្វថ្ងៃ ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក ​លោក វង្ស គឹមតួ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​លោក វង្ស គឹមតួ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មកកម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៥
ម្សិលមិញ ៥៣
សរុប ៣៥៦៩