ការ​ជួបជុំ​គ្រួសារ​លើក​ទី​២-លោកស្រី តែ សុខខេង ជួបជុំ​ជាមួយ​ប្អូន​ស្រី​ចិញ្ចឹម អាន ថន

ទិដ្ឋភាព ​ដ៏​គួ​អោយ​តក់​ស្លុត​​នៅ​ក្នុង​របរ​​ប៉ុលពត​ ​បាន​ធ្វើ​អោយ​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ នៅ​តែ​ដក់​ជាប់​​​ក្នុង​​ក្រអៅ​បេះ​ដូង។ ​ការ​និ​រាស​​ព្រាត់​ប្រាស់​ ពីឪពុក​ម្ដាយ​ សាច់ញាតិ និង​បង​ប្អូន​ជា​ទី​ស្រលាញ់​ ​​ធ្វើ​អោយ​ប្រជាជន​​ជាច្រើន​នាក់​ ​កំពុង​ទន្ទឹង​រង់​ចាំ​ពី​ការ​ជួប​ជុំ​​បង​ប្អូនជា​ថ្មី​ ដោយ​មិន​ដឹង​ថា​ពេល​ណា​នឹង​ត្រូវ​បាន​ជួប​ជុំ​នោះ​ទេ។ កម្មវិធី ​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​បំពេញ​ក្ដី​បំណង​ប្រាថ្នា​​ របស់ប្រជាជន​កម្ពុជា​ដែល​បែក​បាក់​បង​ប្អូន​ជា​បន្តរ​បន្ទាប់​។ លោក​ស្រី សុខ​ ខេង បាន​ស្វែង​រក​ឃើញ​ប្អូន​ស្រី​ធម៌ ឈ្មោះ អាន ថន ដោយ​ភាព​រំភើប​ រីករាយ រក​អ្វី​និយាយ​មិន​ត្រូវ​។

          លោក​ស្រី​ សុខ​ ខេង មាន​ស្រុក​កំណើត​នៅ​ ភូមិ​ព្រែកតាពៅ ឃុំ​តាខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ​នៅ​មុន​ឆ្នាំ​១៩៧៥ លោកស្រី សុខ​ខេង​ បាន​ទៅ​លេង​ក្រុងព្រះសីហនុ​ជាមួយ​មិត្តភ័ក្ដិ​​ លុះ​ពេល​ត្រលប់​មក​វិញ​​ស្រប​ពេល​​ដែល​ប៉ុល​ពត​ចូល​មក​ដល់​គឺ​នៅ​ថ្ងៃ​ទី​​ ១៧​មេសា។ នៅ​ពាក់​កណ្ដាល​ផ្លូវលោក​ស្រី សុខ ខេង​ ​ត្រូវ​បាន​​​ពួក​ប៉ុលពត​​​ស្ទាក់​ផ្លូវ​ នៅ​ម្ដុំ​ស្រុក​ព្រៃនប់ ហើយ​​គាត់​​ក៏​បាន​រស់​នៅ​ទី​នោះ​អស់​​រយៈពេល​បី​ឆ្នាំ ប្រាំ​បី​ខែ​ ធ្វើ​​ជា​​កងចល័ត ហើយ​ស្របពេល​នោះ​គាត់​​ក៏​បាន​ជួប​ជា​មួយ​​នឹង​​ក្រុម​គ្រួសារ​របស់​​ លោកស្រី ថន ហើយ​ក៏​បាន​រាប់​អាន​គ្នា​ជា​បង​​ប្អូនធម៌។ នៅ​ឆ្នាំ១៩៧៩ ក្រោយ​ពេល​រំដោះ លោក​ស្រី​ សុខ ខេង ក៏​​បាន​ត្រលប់​​​​មក​រក​បង​ប្អូន​នៅ​​ឯ​ស្រុក​កំណើត​​​វិញ។ ជា​ភព្វ​សំណាង​ល្អ​លោក​ស្រី​​ក៏​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​និង​រស់នៅ​ ដោយ​ភាព​កក់​ក្ដៅ​ជាថ្មី។ ​ប៉ុន្តែ​លោក​ស្រី​បាន​​បែក​ពី​​ក្រុម​គ្រួសារ​លោកស្រី ថន ដែល​ត្រូវ​ជា​ប្អូន​ស្រី​ធម៌​​ រហូត​មក​​។ លោក​ស្រី​ក៏​បាន​ខិតខំ​​ស្វះស្វែង​រក​​ប្អូន​ស្រី​ធម៌ ថន ដែរ ប៉ុន្តែ​គ្មាន​តម្រុយ និង ដំណឹង​អ្វី​​សោះ។ ចុង​ក្រោយ​លោក​ស្រី​ក៏​បាន​មក​ដាក់​ពាក្យ​ពឹងពាក់​កម្មវិធី​មនុស្ស​ធម៌ នេះ​មិនមែន​ជាសុបិន​ អោយ​ជួយ​ស្វែងរក​ប្អូន​ស្រី​ធម៌​របស់​ខ្លួន។

         ​នៅ​ថ្ងៃ​​ព្រហស្បត្តិ៍ ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១០ ​​ការ​ជួប​ជុំ​ដ៏​អស្ចារ្យ​​នៅ​ក្នុង​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជាសុបិន​​» បាន​បង្កើត​អោយ​មាន​កម្មវិធី​ជួប​ជុំ​មួយ​សម្រាប់​លោក​ស្រី​ សុខ ខេង ដែល​បាន​រក​ឃើញ​ប្អូន​ស្រី​ធម៌ ឈ្មោះ ថន។ ការ​រំភើប​ចិត្ត​ ​និង​ការ​និយាយ​​​រៀបរាប់​ពី​ក្ដី​​នឹក​រលឹក​ទាំង​អួល​ដើម​ក​​របស់​លោក​ស្រី សុខ ខេង ​​ត្រូវ​បាន​បង្ហាញ​អោយ​ទស្សនិកជន​ឃើញ​​នៅ​លើ​វេទិការ​ក្នុង​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​។

         សូម​​ទស្សនា​ដំណើររឿង​ និង​ការ​ជួបជុំ​​ប្អូនស្រី​ធម៌​រ​របស់​លោកស្រី សុខ ខេង។ 

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១១១
ម្សិលមិញ ៣៤៦
សរុប ១៤១៣០៨