ករណី​លេខ ១៩១ ​លោក ស អាយ​ ស្វែងរក​បងស្រី​ឈ្មោះ លូង

ក្នុង​​ឆ្នាំ​១៩៥០ លោកស្រី លូង ​ត្រូវ​បាន​លោក​ឪពុក​ម្ដាយ​​​យក​ឲ្យ​​​ឪពុក​ម្ដាយ​ចិញ្ចឹម​ពីរ​នាក់ ​​​ជា​អ្នក​ចិញ្ចឹម​ដោយសារ​តែ​លោកស្រី លូង ដែល​ទើប​​តែ​ស្ថិត​ក្នុង​​វ័យ​ទារក​នេះ​ឧស្សាហ៍​ឈឺ​ពេក។ លោក​ឪពុក​អ្នក​ម្ដាយ​ចិញ្ចឹម​នេះ​ គឺ​​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​លោក​ឪពុក​អ្នក​ម្ដាយ​បង្កើត និង​​​​​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។​

ឆ្នាំ​១៩៦៥ លោកស្រី លូង បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី​ឈ្មោះ ចៅ កូ​ ជា​ទាហាន​ធ្វើការ​នៅ​ក្រុង​ភ្នំពេញ ស្នាក់​នៅ​ជិត​បន្ទាយ​ឃ្លាំង​រំសេវ និង​មាន​កូន​៥​នាក់​ ប្រុស​១ ស្រី​៤​។ កូន​ស្រី​ទី១​ឈ្មោះ ចន្ធូ កូនប្រុស​ទី២​ឈ្មោះ បូ កូនប្រុស​ទី៣​ឈ្មោះ ដា កូនប្រុស​ទី៤​ឈ្មោះ ថា និង​កូនប្រុស​ទី៥​ឈ្មោះ អ៊ុច ។

នៅ​ក្នុង​ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរ​ក្រហម បាន​ជម្លៀស​គ្រួសារ​លោក ស អាយ អោយ​ទៅ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង។ ចំណែក​គ្រួសារ​បងស្រី​ទី​​២​ឈ្មោះ លូង មិន​ដឹង​ថា​ត្រូវ​ប៉ុលពត​ជម្លៀស​ទៅ​ណា​នោះ​ទេ។ ចាប់តាំង​ពី​ពេលនោះ​មក លោក ស អាយ បាន​បាត់​ដំណឹង​គ្រួសារ​បងស្រី​ លូង រហូត​មក​ដល់​សព្វថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី លូង លោក ចៅ កូ លោកស្រី ចន្ធូ លោក បូ លោក ដា លោក ថា និង​លោក អ៊ុច ដែល​បាន​បាត់​ដំណឹង​​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ លោកស្រី លូង លោក ចៅ កូ លោកស្រី ចន្ធូ លោក បូ លោក ដា លោក ថា និង​លោក អ៊ុច បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៨០
ម្សិលមិញ ២៥៨
សរុប ២១៣៤៥៧