ករណី​លេខ ១៩៤ ​លោក លីន អៀងអាង ស្វែងរក​បងប្អូន​ទាំងបួន​

មុន​សង្គ្រាម គ្រួសារ​​លោក លីម អៀងអាង រស់នៅ​ម្ដុំ​រោងកុន ម្កុដពេជ្រ ខាងលិច​ផ្សារ​ធំ​ថ្មី ក្រុង​ភ្នំពេញ។

ឆ្នាំ​១៩៧០ ​បង​ស្រី​​​​​ទី២​ឈ្មោះ លីម សុខជ័ង បាន​រៀប​អាពាហ៍ពិពាហ៍​ និង​បាន​ទៅ​រស់នៅ​ខេត្ត​កំពត​ជាមួយ​ស្វាមី។

ឆ្នាំ១៩៧៣ បងប្រុស​ទី១ លីម សុខអាង ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ក្រុមហ៊ុន​កប៉ាល់​ដឹក​ទំនិញ​ទៅ​ក្រៅ​ប្រទេស ​​និង​បាន​យក​បងស្រី​ទី៤​​ លីម យីជ័ង និង​បងស្រី​ទី៥​​ លីម សាជ័ង ទៅ​រស់នៅ​ជាមួយ​ ដោយ​ស្នាក់​នៅ​ជាមួយ​បងប្អូន​ខាង​ម្ដាយ​នៅ​​ប្រទេស​ថៃ​​

សង្គ្រាម​៣​ឆ្នាំ​៨ខែ​២០​ថ្ងៃ ខ្មែរ​ក្រហម​បាន​ជម្លៀស​​លោក​​ឪពុក​​អ្នក​ម្ដាយ ​បងប្រុស​ទី៣ លីម សេងអាង និង​​លោក លីម អៀងអាង ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ​​ឆ្នាំ​១៩៧៧​ បងប្រុស​ទី​៣ លីម សេងអាង​ ក៏​បាន​បាត់​ដំណឹង​ដែរ។​ ចាប់តាំង​ពី​ពេល​នោះ​មក ​​លោក លីន អៀងអាង ​បាត់​ដំណឹង​ពី​បងប្រុស​បងស្រី​ទាំងបួន​នាក់​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​ លោក លីម សុខអាង លោកស្រី លីម សុខជ័ង លោក លីម សេងអាង និង​លោកស្រី លីម សាជ័ង ដែល​បាន​បែកគ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៤​ និង​នៅ​ក្នុង​សម័យ​សង្គ្រាម ប្រសិន​បើ​​​ លោក លីម សុខអាង លោកស្រី លីម សុខជ័ង លោក លីម សេងអាង និង​លោកស្រី លីម សាជ័ង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៦
ម្សិលមិញ ១៦៥
សរុប ១៩១៤៣៤