ការជួបជុំពិសេសរបស់លោក សិត រិទ្ធី ជាមួយនិងម្ដាយ បងប្អូន

          ក្ដីទន្ទឹង​រង់ចាំ​​​​រយៈ​ពេលជាច្រើន​​​ឆ្នាំ​មក​ហើយ​ បាន​ប្រែ​ក្លាយ​ជា​​​​ការ​ទៅ​ជា​​ពិត​នៅ​ក្នុង​កម្មវិធី​ «នេះ​មិនមែន​ជា​សុបិន» ដែល​បាន​​ខិតខំ​ជួយ​ស្វែង​រក​ក្រុម​គ្រួសារ​ លោក សិត រិទ្ធី ដែល​​​លោក​បាន​បែក​បាក់​​ជាង​រយៈពេល​១៣​ឆ្នាំ​មក​ហើយ។ លោក សិត រិទ្ធី តែងតែ​នឹក​ស្រមៃ​ថា​ ថ្ងៃ​ណា​មួយ​លោក​នឹង​បាន​ជួបជុំ​ជាមួយ​គ្រួសារ ជាពិសេស​​ទៅ​ទៀត​នោះ ​លោក​​កាន់​តែ​​នឹក​រលឹក​ម្ដាយ​ និង​បងប្អូន​នៅ​ពេល​​​ដែល​លោក​ជួប​​​ការ​លំបាក។ ប៉ុន្តែ​លោក​មិន​ដែល​មាន​សង្ឃឹម​ថា ក្ដី​សុបិន​នេះ​អាច​​ក្លាយ​ទៅ​ជា​ការ​ពិត​នោះ​ទេ។

          ​រឿង​រ៉ាវ​ និង​​ខ្សែ​ជីវិត​ដ៏​លំបាក​របស់​លោក​ សិត រិទ្ធី ​​ត្រូវ​បាន​​លាត​ត្រដាង​ ហើយ​ធ្វើ​​អោយ​ទស្សនិកជនមាន​ការ​រំភើប រំជើបរំជួល​ចិត្ត​ ​ក្ដុល​ក្ដួលនឹង​មនោសញ្ចេតនា​ដ៏​ជ្រៀលជ្រៅ​របស់​លោក នៅ​ក្នុង​កម្មវិធីមនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន»កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០១០​កន្លង​ទៅ​នេះ។ ​លោក​ សិត រិទ្ធី បាន​ប្រកាស​ស្វែង​រក​ម្ដាយ​ឈ្មោះ​ មួង យឿន ​​​ដែល​បាន​បែក​គ្នា​តាំង​ពី​លោក​មាន​អាយុ​១៣​ឆ្នាំ​។ លោក សិត រិទ្ធី មាន​ស្រុក​កំណើត​នៅភូមិ​រោងចក្រ ឃុំព្រៃជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ​​ ឆ្នាំ​១៩៩២ ឪពុក​របស់​លោក សិត រិទ្ធី បាន​ទទួល​មរណភាព។ កាល​នោះ​លោក​មាន​អាយុ​៧-៨​ឆ្នាំ។ នៅ​ពេល​លោក សិត រិទ្ធី មាន​អាយុ​១២​ឆ្នាំ លោក​​ក៏​បាន​សុំ​ម្ដាយ​ទៅ​ធ្វើ​ការ ប៉ុន្តែ​ម្ដាយ​លោក​មិន​ព្រម លោក​ក៏​រត់ចេញ​ពី​ផ្ទះ​នៅ​ពេល​ថ្ងៃ​ត្រង់​ដែល​មាន​ខោអាវ​២​សំរាប់។ ក្រោយ​ពី​រត់​ចេញ​ពី​ផ្ទះ​លោក សិត រិទ្ធី បាន​ចេញ​ដំណើរ​តែ​ម្នាក់​ឯង​ទៅ​ទី​រួម​ខេត្ត​បាត់​ដំបងទៅ​ធ្វើ​ជា​អ្នក​លាង​ឡាន​​​អស់​រយៈ​ពេល​៣​ខែ។ ឆ្នាំ​១៩៩៨ លោក​បាន​ចាកចេញ​ពី​ខេត្ត​បាត់​ដំបង​ទៅ​ធ្វើ​ជា​ជាង​សំណង់​នៅ​ឯ​ទីក្រុង​ភ្នំពេញ​អស់​រយៈ​ពេល​២​ខែ បន្ទាប់​មក​លោក​​​ក៏​​ត្រូវ​បាន​ចេញ​បោក​គេ​ទៅ​ធ្វើ​ជា​កម្មករ​ទូក​នេសាទ នៅ​ខេត្ត​កោះ​កុង​​អស់​រយៈពេល​៥​ខែ ជា​សំណាង​ល្អ​លោក​ក៏​បាន​ត្រលប់​មក​ធ្វើ​ជា​អ្នក​​រត់​ឡាន​ឈ្នួល​​ពី​ភ្នំពេញ​ទៅ​កំពង់ធំ ពី​កំពង់ធំ​មក​ភ្នំពេញ ​លោក​ប្រកប​របរ​នេះ​​អស់​រយៈពេល​៤​​ឆ្នាំ។ ​មក​ដល់​ឆ្នាំ​២០០៥ លោក សិត រិទ្ធី ក៏​​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​ខេត្ត​រតនគិរីរហូត​ដល់​សព្វថ្ងៃ ​ពេល​​នោះ​លោក​មាន​អាយុ​​​ត្រឹម​១៦​ឆ្នាំ។ នៅ​បាន​​រយៈពេល​២​ឆ្នាំ លោក​ក៏​បាន​រៀប​ការ​ជា​មួយ​មេម៉ាយ​កូន​មួយ​ម្នាក់ ឈ្មោះ ទាម ដែល​ជា​ជនជាតិ​គ្រឹង។ លោក​​មាន​មុខ​របរ​ជា​អ្នក​រក​សត្វ​ព្រៃ និង​ធ្វើ​ស្រែ​ចម្ការ​។ ទោះ​បី​ជា​ការ​រស់នៅ​មាន​ការ​លំបាក​យ៉ាង​ណា​ ក៏​លោក​នៅ​តែ​តស៊ូ​ក្នុង​ជីវិត​ដែល​តែល​តោល​តែ​ម្នាក់​​ជា​យូរ​មក​ហើយ។ ​យ៉ាង​ណា​មិញ បើទោះ​បីជា​ការ​រស់នៅ​សព្វ​ថ្ងៃ​ លោក​រស់​នៅ​ក្នុង​រង្វង់​គ្រួសារ​មួយ​ក្ដី ក៏​នៅ​តែ​មិន​អាច​ធ្វើ​អោយ​លោក​បំភ្លេច​ការ​នឹក​​រលឹក​ចំពោះ​ម្ដាយ និង​បង​ប្អូន​ជា​ទី​ស្រលាញ់​​ដែល​បែក​គ្នា​ជា​យូរ​មក​ហើយ។​ ភាព​កក់​ក្ដៅ​ពី​ក្រុម​គ្រួសារ​បាន​ឃ្លាត​ឆ្ងាយ​ពី​លោក​​ជា​ច្រើន​ឆ្នាំ ក្ដី​នឹក​រលឹក​កាន់​តែ​ច្រើន។ បន្ទាប់​ពី​បាន​​ស្ដាប់​​បាន​ការ​ផ្សព្វផ្សាយ​​ពី​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​នៅ​ខេត្ត​រតនៈគីរី ​​អំពី​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន»លោក​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​មក​កម្មវិធី​ដើម្បី​ប្រកាស​​ស្វែងរក​​​ក្រុម​គ្រួសារ។

          បន្ទាប់​ពី​បាន​ទទួល​ពាក្យ​របស់​លោក សិត រិទ្ធី កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ខិត​ខំ​ស្វែងរក​គ្រួសារ​របស់​លោក សិត រិទ្ធី និង​​ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ម៉ោង​ឫស្សី កម្មវិធី​បាន​ស្វែងរក​ឃើញ​ក្រុម​គ្រួសារ​របស់​លោក ១​សប្ដាហ៍​​បន្ទាប់​ពី​ការ​ដាក់​ពាក្យ៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៨
ម្សិលមិញ ៥៣
សរុប ៣៥៨២