ករណី​លេខ ១៥១ លោកស្រី សោម ចាន់ធឿន ស្វែងរក​ឪពុក

ជំនាន់​លន់ ណុល ក្រុម​គ្រួសារ​លោក​ សោម ព្រីង ​រស់​នៅ​ជួប​ជុំ​ទាំង​ភរិយា​ ទាំង​កូន​ៗ និង​ ឪពុក​ម្ដាយ​ចិញ្ចឹម ដោយ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ។

ឆ្នាំ​១៩៧៥ ពួក​ប៉ុលពត​ បាន​ជម្លៀស​លោក សោម ព្រីង ឲ្យ​ទៅ​ធ្វើ​ជា​កង​ចល័ត​​នៅ​ក្នុង​ស្រុក​បាត់​ប្រអប់ ខេត្ត​កំពង់​ឆ្នាំង។

ឆ្នាំ១៩៧៧ ពួក​ប៉ុលពត បាន​ជម្លៀស​​ក្រុម​គ្រួសារ​លោកស្រី សោម ចាន់ធឿន ឲ្យ​ទៅ​ធ្វើ​ជា​សហ​ករ កង​ចល័ត និង​ កង​កុមារ នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ លោក​ស្រី សោម ចាន់ធឿន បាន​សុំ​ឲ្យ​ម្ដាយ​មីង​លោកស្រី​ជូន​ទៅ​ជួប​លោក​ឪពុក​ ។ បន្ទាប់​មក​លោកស្រី​ សោម ចាន់​ធឿន បាន​ទៅ​ជាមួយ​ម្ដាយ​មីង​ដើម្បី​ជួប​លោក​ឪពុក គឺ លោក សោម ព្រីង ហើយ​លោកស្រី​បាន​​ស្នាក់​ជាមួយ​ឪពុក​បាន​ចំនួន​៣ យប់។

ក្រោយ​មក​ទៀត​លោកស្រី​មាន​ការ​បារម្ភ​ចំពោះ​ម្ដាយ និង បងប្អូន​ក៏បាន​លា​ឪពុក​​វិល​ត្រលប់​មក​រក​ម្ដាយ​វិញ​​​​​​។ចាប់​តាំង​ពី​ពេល​នោះ​មក​ មិន​ដែល​បាន​ឭ​ដំណឹង​លោក​ឪពុក​​ សោម ព្រីង រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​​លោក សោម ព្រីង ដែល​បាន​បែក​គ្នា​តាំង​ពី​ឆ្នាំ​១៩៧៧ ប្រសិន​បើ​​​ លោក សោម ព្រីង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩៥
ម្សិលមិញ ១៤២
សរុប ១៩១៨៩៩