ករណី​លេខ ១៨៩ លោកស្រី នូវ ស្រីម៉ៅ ស្វែងរក​ឪពុក​ម្ដាយ និង​បង​ប្អូន​បង្កើត

មុន​ឆ្នាំ១៩៧៥ លោកស្រី នូវ ស្រីម៉ៅ មាន​អាយុ​ត្រឹម​តែ ទៅ៤ឆ្នាំប៉ុណ្ណោះ ដែល​រស់នៅ​ជួបជុំ​គ្នា​​ នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​លោក​ឪពុក​ម្ដាយ​ បងប្អូន​ទាំង​ប្រាំ​នាក់ និង​មាន​អ្នក​នៅ​ជាមួយ​ឈ្មោះ សៅ ហម និង​ សុខ ហេង។

ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​ក្រុម​​គ្រួសារ​​លោកស្រីទៅ​ដល់​វត្ត​ទឹកថ្លា​ និង​ស្នាក់​នៅ​ទីនោះ ស្នាក់​នៅ​បាន​កន្លះ​ខែ​​ លោក នូវ សុខុម ដែល​ជា​ឪពុក​លោកស្រី នូវ ស្រីម៉ៅ បាន​ឲ្យ​កូន​ស្រី ២នាក់ មាន​ឈ្មោះ នូវ ស្រីហួច ដែល​មាន​អាយុ​ប្រហែល​ជា -៤ឆ្នាំ ហើយ​កូន​ម្នាក់​ទៀត​ជា​កូន​ពៅ​ឈ្មោះ នូវ ស្រីម៉ៅ ឲ្យ​ទៅ​នៅ​ជាមួយ​អ្នក​ដែល​រស់​នៅ​ជាមួយ​លោក គឺ លោកស្រី សុខ ហេង និង​លោក សៅ ហម នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ខ្លោងទ្វារ​វត្ត​ទឹក​ថ្លា​ស្រាប់​តែ​កូន​ស្រី​​ឈ្មោះ ស្រីហួច បាន​រត់​ត្រលប់​​ទៅ​រក​ឪពុក​ម្ដាយ​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​លោកស្រី នូវ ស្រីម៉ៅ បាន​បាត់​ដំណឹង​ឪពុក​ម្ដាយ​ និង​បងប្អូន​ រហូត​​មក​ដល់​បច្ចុប្បន្ន​នេះ

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​ក្រុម​គ្រួសារ​របស់​លោកស្រី នូវ ស្រីម៉ៅដែល​បាន​បែកគ្នា​នៅ​​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ លោក​ឪពុក​ម្ដាយ​ បងប្អូន​ របស់​លោកស្រី នូវ ស្រីម៉ៅ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១០៧
ម្សិលមិញ ១៦៥
សរុប ១៩១៤៥៥