ករណី​លេខ ២០៦ លោក សៀង សុខុម ស្វែង​រក​ប្អូនស្រី​បង្កើត

ឆ្នាំ១៩៧៣ ក្រុម​គ្រួសារ​លោក សៀង សុខុម រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ក្រោយ​មក​គ្រួសារ​លោក សៀង សុខុម បាន​ផ្លាស់​មក​រស់នៅខេត្ត​ព្រៃវែង វិញ​។ រស់នៅ​បាន​មួយ​រយៈ លោក សៀង សុខុម ប្អូនស្រី​ សៀង ភឿន និង​អ្នក​ម្ដាយ កន ក៏​បាន​មក​រស់នៅ​ខេត្ត​កំពង់ចាម​វិញ ហើយ​ទុក​តែ​​ឪពុក​និង​កូន​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ។

ឆ្នាំ១៩៧៥ លោក សៀង សុខុម មាន​មុខ​របរ​ជា​អ្នក​បើក​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ កម្ពុជា-វៀតណាម។

ឆ្នាំ១៩៧៦ លោក សៀង សុខុម ​ធ្វើ​ជា​ទាហាន​នៅ​ប្រទេស​វៀតណាមក្រោយមក​លោក សៀង សុខុម បាន​មក​ដល់​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម បាន​ជួប​ម្ដាយ​និង​ប្អូនស្រី​លោក​វិញ។ រស់នៅ​​បាន​ប្រហែល៦ខែ​ លោក​ក៏​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​ភ្នំពេញ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​ សៀង សុខុម មិន​ដែល​បាន​ដឹង​ដំណឹង​ក្រុម​គ្រួសារ​របស់​លោក​ទេ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​លោកស្រី សៀង ភឿនដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​​ លោកស្រី សៀង ភឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៦៦
ម្សិលមិញ ២៥៨
សរុប ២១៣៤៤៣