ករណី​លេខ ១៤៩ លោក សាយ សា​ខឿន ស្វែង​រក​ក្រុម​គ្រួសារ សាច់ញាតិ ខាងឪពុក

លោក​​មាន​ឪពុក​​ឈ្មោះ​ សាយ ប្រកប​របរ​ជា​អ្នក​បើក​ឡាន​ឈ្នួល រត់​ពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ខេត្ត​បាត់ដំបង ចំណែក​ម្ដាយ​ជា​កសិករ ។ ក្នុង​ពេល​នោះ​ ឪពុក​របស់​លោក មាន​ទំនាក់ទំនង ជាមួយ​បងប្អូន​សាច់​ញាតិ​ខាង​ឪពុក​ជា​ធម្មតា ប៉ុន្តែ​លោក​មិន​ចាំ​បាន​ថា​ពួក​គាត់​រស់នៅ​ទីណា​នោះ​ទេ។

ឆ្នាំ​១៩៧៥ ប៉ុលពត​បាន​ឲ្យ​​ឪពុក​របស់​លោក​ឈ្មោះ សាយ ឲ្យ​ទៅ​ធ្វើ​ជា​កងចល័ត និង​ធ្វើជា​អ្នក​ដាំ​បាយ​ឲ្យ​ពួក​សហករណ៍។ម្ដាយ​ធ្វើជា​សហករណ៍ និង​ធ្វើស្រែ ចំណែក​លោក សាយ សាខឿន និង​ប្អូន​ចូល​ធ្វើ​កងកុមារ។ ចាប់​តាំងពី​ពេល​នោះ​មក​ ​បាន​បាត់​ដំណឹង​សាច់ញាតិ​ខាង​ឪពុក ​រហូត​មក​ដល់​បច្ចុប្បន្ន​។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​​ក្រុម​គ្រួសារ​សាច់ញាតិ​ខាង​ឪពុក ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ ក្រុម​គ្រួសារ​សាច់ញាតិ​ខាង​ឪពុក បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៤
ម្សិលមិញ ១៦៥
សរុប ១៩១៤២២