ករណី​លេខ ១៨២ លោក សន ផល ស្វែង​រក​បង​​​ប្អូន

ឆ្នាំ១៩៧៥ ឪពុក​របស់​លោក បាន​ស្លាប់​ដោយសារ​គ្មាន​អាហារ​បរិភោគ។ បន្ទាប់មក​ ប៉ុល ពត បាន ជម្លៀសក្រុម​គ្រួសារ​លោក សន ផល រហូត​ដល់​ខេត្ត​ពោធិ៍សាត់។ នៅ​ទី​នោះ​គ្រួសារ​លោក សន ផល រស់នៅ​ជួបជុំ​គ្នា​ទាំង​អស់​លើក​លែង​តែ​បងស្រី​ឈ្មោះ បាន បាន​ចេញ​ទៅ​តាម​ស្វាមី​មិន​ដឹង​ថា​ទៅ​ទី​ណា​នោះ​ទេ​។ ចាប់តាំង​ពី​ពេល​នោះ​មក​ ក៏​បាន​បាត់​បងស្រី​ឈ្មោះ បាន​ រហូត​មក។

ឆ្នាំ១៩៧៩ គ្រួសារ​លោក សន ផល បាន​បន្ត​ដំណើរ​ទៅ​ដល់​ជើង​ភ្នំ​លះបង់ ស្រាប់​តែ​មាន​ការ​​ប្រយុទ្ធ​គ្នា​រវាង​​ប៉ុលពត និង​កង​ទ័ព​រំដោះ ​ពេល​នោះ​ម្ដាយ​លោក សន ផល បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ជា​មួយ​ប្អូន​ៗ ២នាក់​ចំណែក​លោក សន ផល វិញ​រត់​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​បង​ៗ​ហើយ​ក៏​បាន​បែក​គ្នា​បន្តបន្ទាប់។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​បងប្អូន​របស់​លោក សន ផល ដែល​បាន​បែកគ្នា​ក្នុង​ឆ្នាំ​១៩៧៥ និង​ ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​ បងប្អូន​របស់​លោក សន​ ផល បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៣៣
ម្សិលមិញ ២៥៨
សរុប ២១៣៤១០