ករណី​លេខ ២០៩ លោក មុត រ៉េត ស្វែង​រក​បងប្អូន​បង្កើត

ឆ្នាំ១៩៧៣ គ្រួសារ​លោក រស់នៅ​ក្បែរ​​ប្រលានយន្តហោះ​ខេត្ត​បាត់ដំបង។

ប្រទេស​​ជិត​មាន​សង្គ្រាម​គ្រួសារ​លោកបាន​នាំ​គ្នា​ឡើង​យន្តហោះ​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ព្រះសីហនុ​វិញ​ដោយ​រស់​នៅ​អូរត្រេះ​នៅ​ក្បែរ​បន្ទាយទាហាន​។

ឆ្នាំ១៩៧៥ ​ឪពុកម្ដាយ និង​ប្អូនប្រុស​ពៅ​ត្រូវ​បាន​គេ​នាំ​ទៅ​សម្លាប់ ដោយសារ​តែ​លោក​ឪពុក មាន​តួនាទី​ធំ។ ​បងស្រី​ៗ​ ត្រូវ​បញ្ជូន​ទៅ​កង​ចល័ត ចំណែក​លោក មុត រ៉េត និង​ប្អូន​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កង​កុមារ​។ លោក មុត រ៉េត បាន​នាំ​ប្អូនប្រុស​មក​រស់នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ហើយ​ត្រូវ​បាន​លោកយាយ ប៉ោះ និង​លោកតា អន យក​ទៅ​ចិញ្ចឹម។ ក្រោយមក​មាន​លោកយាយ ប៉ាច មក​សុំ​ប្អូនប្រុស​លោក មុត រ៉េត ទៅ​ចិញ្ចឹម​នៅ​ភូមិ​ក្រសាំង​ខ្ពស់ ឃុំ​ដង្វាយ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ចាប់តាំង​ពី​ពេល​នោះ​មក លោក មុត រ៉េត បាន​បាត់​ដំណឹង​បងប្អូន​របស់​លោក រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​​លោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និង​លោក អួន អៀង ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​២០០០ ប្រសិន​បើ​​​ លោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និង​លោក អួន អៀង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ
ម្សិលមិញ ១៦៥
សរុប ១៩១៣៥០