ករណី​លេខ ១៨៦ ​លោកស្រី ម៉ៅ សារួន ស្វែង​រក​ប្អូន​ជីដូន​មួយ

មុន​ឆ្នាំ១៩៧៥ លោក ទុយ វឿន ប្រកប​របរ​ជា​អ្នក​បើក​បរ​រថយន្ត​ឈ្នួល។ លោក ទុយ វឿន បាន​នាំ​លោក វឿន វុធ ទៅ​នៅ​ជាមួយ​​គ្រួសារ​លោកស្រី ម៉ៅ សារួន ដែល​រស់នៅស្រុក​បាណន់ ខេត្ត​បាត់ដំបង។ កូន​ប្រុស​របស់​​លោក​ឈ្មោះ វឿន វុធ ទើប ​តែ​ចេះ​ដើរ​ ហើយ​លោកស្រី ឆេង រិន ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែ​រក្សា។

នៅ​ឆ្នាំ១៩៧៥ ​ឪពុក បងប្រុស​ និង​លោក ទុយ វឿន ត្រូវ​បាន​ពួក ប៉ុល ពត ឲ្យ​ទៅ​រែក​ដី​ជីក​ប្រ​ឡាយ​លើក​ទំនប់លោកស្រី ម៉ៅ សារួន ចូល​ក្នុង​កង​កុមារ​ជាមួយ​ប្អូន​ៗ ចំណែក​ឯ​ម្ដាយ​នៅ​ផ្ទះ​មើល​ថែ​រក្សា​កូន​និង​លោក វឿន វុធ ព្រោះ​លោកស្រី ឆេង រិន មាន​កូន​តូច​មិន​អាច​ទៅ​ធ្វើ​ការ​ធ្ងន់​បាន។

នៅ​ឆ្នាំ១៩៧៦ លោក ទុយ វឿន ត្រូវ​បាន​ពួក ប៉ុលពត បាន​រៀប​ការ​ឲ្យ​ពេល​នោះ​លោក ទុយ វឿន ទៅ​ធ្វើ​ការ​យូរ​បាន​មក​រក​ជួប​លោក វឿន វុធ ម្ដង។ ចាប់តាំង​ពី​ពេល​នោះ​មក បាន​បាត់​ដំណឹង​ប្អូន​ជីដូន​មួយ​ឈ្មោះ ទុយ ​វឿន រហូត​មក។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ទុយ វឿន ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​​ លោក ទុយ វឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២១២
ម្សិលមិញ ២៥៨
សរុប ២១៣៤៨៩