ករណី​លេខ ១៥៩ ​លោក ណាន ស៊ីរឿន ស្វែង​រក​ក្រុម​គ្រួសារ

ឆ្នាំ១៩៨៩ ឪពុក​ម្ដាយ​របស់​លោក​បាន​​ចែក​ផ្លូវ​គ្នា។ កូន​ទាំងបួន​នាក់​បាន​សម្រេច​ចិត្ត​រស់នៅ​ជាមួយ​ម្ដាយ​ ចំណែក​ឪពុក​របស់​លោក​បាន​ចាកចេញ​ទៅ​តែ​ម្នាក់​ឯង ​មិន​ដឹង​ជា​ទៅ​រស់​នៅ​ទី​ណា​កន្លែង​ណា​​នោះ​ទេ។ ​ម្ដាយ​និង​បងប្អូន​ទាំងបួន ទៀត​រស់​នៅ​ក្នុង​ជុំ​រុំ​ដដែល។ ក្រោយ​មក​ម្ដាយ​លោក​ បាន​នាំ​បងប្រុស​ឈ្មោះ ថា ​ចេញ​ទៅ​រក​ស៊ី​ ពេល​នោះ​បងប្រុស​មាន​អាយុ​ប្រហែល៩ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទុក​រូប​លោក ធា និង​ប្អូនប្រុស ថាន ឲ្យ​រស់​នៅ​ជា​មួយ​គេ​ម្នាក់ រី​ឯ​ប្អូន​ទី វិញ​ផ្ញើ​ទុក​និង​គេ​ម្នាក់​ទៀត ​​គេ​មិន​អនុញ្ញាត​ឲ្យ​លោក ណាន ស៊ីរឿន ហៅ ធា ទៅ​លេង​ប្អូន​ទី៤​ទេ។ក្រោយ​មក​លោក ណាន ស៊ីរឿន ហៅ ធា ​និង​ប្អូនប្រុស​ទី៣ ថាន ចាក​ចេញ​ពី​កន្លែង​រស់នៅ​មក​​តាម​គ្រួសារ​នៅ​ខេត្ត​ក្រចេះ។ ចាប់​តាំង​ពី​ពេល​នោះ​លោក ណាន ស៊ីថាវឿន ហៅ ធា ​បាន​បាត់​ដំណឹង​ពី​ឪពុក​ម្ដាយ​ និង​បងប្អូន​​របស់​លោក រហូត​មក​ដល់​សព្វថ្ងៃ។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ធឿន លោកស្រី នី លោក ថា លោក ថាន និង​ប្អូន​ទី៤ មិន​ចាំ​ឈ្មោះ ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​១៩៨៩ ប្រសិន​បើ​​​ ​លោក ធឿន លោកស្រី នី លោក ថា លោក ថាន និង​ប្អូន​ទី៤ មិន​ចាំ​ឈ្មោះ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៧៥
ម្សិលមិញ ២៥៨
សរុប ២១៣៤៥២