ករណី​លេខ ១៥៧ លោក ទឹម អូន ស្វែងរក​កូនបង្កើត​ចំនួន​៤នាក់​

នៅ​ក្រោយ​ឆ្នាំ១៩៧៩ គ្រួសារ​របស់​លោក​ទឹម អូន ​រស់នៅ​ស្រុកកំណើត​ ដោយ​ប្រកប​មុខរបរ​ធ្វើស្រែ។ ​ក្រោយ​មក​ដោយ​សារ​ការ​ប្រកប​របរ​​ប្រចាំថ្ងៃ​មាន​ការ​លំបាក លោក ​ទឹម អូន ក៏​បាន​សម្រេចចិត្ត​ចេញ​ពី​ស្រុក​កំណើត​ទៅ​ប្រកប​របរ​​នៅ​ស្រុក​ឆ្ងាយ។ ​កន្លះ​ខែ​ក្រោយ​មក ​លោក​ក៏​ដឹង​ដំណឹង​ថា​​ភរិយា​របស់​លោក​​ក៏​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​​ទៅ​​រស់នៅ​ភូមិ​ម្កាក់ ខេត្ត​បន្ទាយមានជ័យ។ ​លុះ​មក​ដល់​ឆ្នាំ២០០០ ជាអកុសល​​​ភរិយា​របស់ លោក​ឈ្មោះ ផន យុន ក៏បាន​ទទួល​មរណភាព​ ចំណែកកូនទាំង៤​នាក់​​របស់​លោក​ ​ក៏​មិន​ដឹង​រស់នៅ​ទី​ណា​នោះ​ទេ​។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​​​​លោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និង​លោក អួន អៀង ដែល​បាន​បាត់​ដំណឹង​ក្នុង​ឆ្នាំ​២០០០ ប្រសិន​បើ​​​ លោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និង​លោក អួន អៀង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៥៣
ម្សិលមិញ ១៣៣
សរុប ១១៣៤២២