ករណីលេខ ១៤៦ លោកស្រី បឿន យ៉ែម ស្វែងរកឪពុកឈ្មោះ ផន បឿន

នៅមុនឆ្នាំ១៩៧៥ លោកស្រី បឿន យ៉ែម បានរស់នៅជាមួយឪពុក ម្ដាយ នៅភូមិលាជ ឃុំព្រៃស្មាច់ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយលោកឪពុក មានមុខរបរជាអ្នករត់ពន្ធឥវ៉ាន់ ហើយម្ដាយធ្វើជាទាហានកុម៉្មុង់ដូ។

ឆ្នាំ១៩៧៥ ពេលប៉ុលពតចូលមកដល់ ឪពុកលោកស្រី បានចេញទៅរត់ពន្ធឥវ៉ាន់ ហើយម្ដាយក៏ត្រូវបានពួកប៉ុលពតចាប់យកទៅ ដោយសារជាទាហាន។ លោកស្រីក៏បានរស់នៅជាមួយអ្នកជិតខា​ង រហូតដល់ឮដំណឹងថា ម្ដាយត្រូវប៉ុលពតយកទៅសម្លាប់។ ហើយលោកស្រីក៏បានត្រលប់ទៅរង់ចាំឪពុកនៅស្រុកកំណើតវិញ តែមិនបានជួបនោះទេ។ ចាប់តាំងពីពេលនោះ លោកស្រី បឿន យ៉ែម បានបាត់ដំណឹងពីឪពុក ផន បឿន រហូតមកដល់សព្វថ្ងៃ។

កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ផន បឿន ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក ផន បឿន បានឃើញការប្រកាសស្វែងរក ឫលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្រ្គាម ឫបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្រ្គាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ និងចាប់ពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ឫមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកកដ្ឋនវិទ្យុ និងទូរទស្សន៍បាយ័ន។

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៥៨
ម្សិលមិញ ១៤២
សរុប ១៩១៩៦២