ករណី​លេខ ១៧៧ ​ លោក ម៉ែន សម្បត្តិ ស្វែងរក​ប្អូនស្រី​ម៉ែន សឿន និង​ម៉ែន សុន

មុន​សម័យ​សង្គ្រាម គ្រួសារ​លោក ម៉ែន សម្បត្តិ រស់​នៅ​ជុំ​គ្នា​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​អូរអំបិល ស្រុក​សិរីសោភ័ណ ​​ខេត្ត​បាត់ដំបង។ លោក​​ឪពុក​​ជា​គ្រូ​បង្រៀន ​និង​ក្រោយមក​ក៏​ធ្វើ​ជា​ទាហាន​បម្រើការ​ក្នុង​កងពល​លេខ ១១។

​​ឆ្នាំ​១៩៧៤ ​​គ្រួសារ​លោក ម៉ែន សម្បត្តិ ​ត្រូវ​ផ្លាស់​​ទៅ​រស់នៅ​ក្នុង​បន្ទាយកែង ​ខេត្ត​កំពង់ធំ​។ នៅ​ទីនោះ​បាន​ប្រហែល​៦​ខែ លោក​ឪពុក​បាន​យក​លោក ម៉ែន សម្បត្តិ ឲ្យ​ទៅ​រស់នៅ​ជាមួយ​​លោក​​ឪពុកមា​ឈ្មោះ ឡុង ខុន នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា។ ​​

១៧​មេសា​១៩៧៥ ​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​បាត់​ដំណឹង​​​កូន​ប្រុស​ទី​១​ឈ្មោះ ម៉ែន សម្បត្តិ​ រហូត​មក​ដល់​បច្ចុប្បន្ន។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​លោកស្រី ម៉ែន សឿន និង​លោកស្រី ម៉ែន សុន ដែល​បាន​បែកគ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​​លោកស្រី ម៉ែន សឿន និង​លោកស្រី ម៉ែន សុនបាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម​ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១១៥
ម្សិលមិញ ៤៦
សរុប ៤៧៦៨១