ករណី​លេខ ២០៤ លោក ជឹម សឿង ស្វែងរក​កូន​បង្កើត​ឈ្មោះ សឿង សុខ

​​តាំង​ពី​មុន​ឆ្នាំ​១៩៧៥ គ្រួសារ​​លោក ជឹម សឿង រស់នៅ​ជុំ​គ្នា​នៅ​ខេត្ត​កំពង់ចាម ដោយ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ។ លោក ជឹម សឿង មាន​​ភរិយា​ឈ្មោះ នួន ប៉ាច និង​កូន​ចំនួន​៩​នាក់ កូន​​ប្រុស​ទី​១​ឈ្មោះ សឿង សុខ កូន​ប្រុស​​ទី​២​ឈ្មោះ សឿង សុង កូន​ប្រុស​ទី​៣​ឈ្មោះ សឿង នាង កូន​ស្រី​ទី​៤​ឈ្មោះ សឿង ពើន កូន​ប្រុស​ទី​៥​ឈ្មោះ សឿង សល់ ​កូន​ប្រុស​ទី​៦​ឈ្មោះ សឿង តែម កូន​ប្រុស​ទី​៧​ឈ្មោះ សឿង តុល និង​កូន​ប្រុស​ទី​៨​ឈ្មោះ សឿង តាល់។

​​ក្នុង​សម័យ​​សង្គ្រាម គ្រួសារ​របស់​លោក ជឹម សឿង ​មិន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ណា​​ទេ។​ ប៉ុលពត​​បាន​ចាត់តាំង លោក ជឹម សឿង ​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ភូមិ ​​​ភរិយា​​ត្រូវ​ពួក​វា​ឲ្យ​ធ្វើ​ស្រែ ​និង​​កូន​ៗ​​​ត្រូវ​​​មើល​គោ។ ​ចំណែក​កូន​ប្រុស​ទី​១​ឈ្មោះ សឿង សុខ ត្រូវ​​ប៉ុលពត​បញ្ជូន​​​ឲ្យ​​ទៅ​​លើក​​ទំនប់​នៅ​វត្ត​ថ្មី ក្នុង​ខេត្ត​កំពង់ចាម និង​ក្រោយ​មក​ក្នុង​ឆ្នាំ ១៩៧៨ ប៉ុលពត​​បាន​ចាត់តាំង​ឲ្យ​លោក សឿង សុខ ទៅ​វាយ​ថ្ម​នៅ​ភ្នំ​ថ្មពេជ្រ ខេត្ត​កំពង់ចាម។ តាំង​ពី​ពេល​នោះ​មក ​​​លោក ជឹម សឿង ​បាន​បាត់​ដំណឹង​​កូន​ប្រុស​​ទី​១​ឈ្មោះ សឿង សុខ រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោក សឿង សុខ ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៨ ប្រសិន​បើ​​លោក សឿង សុខ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០៥
ម្សិលមិញ ១០០
សរុប ៤៣២៥៩