ករណី​លេខ ១៣៥ ​លោក ជីប ​ស្វែង​រក​លោក​​ឪពុក​ឈ្មោះ ហ៊ាន់ ​និង​អ្នក​ម្ដាយ​ឈ្មោះ ហុង

លោក ជីប ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែកកក់ ឃុំ​ទួលរំចេក ខេត្ត​កំពង់ចាម។ លោក ជីប ​មាន​លោក​​ឪពុក​ឈ្មោះ ហ៊ាន់ និង​​អ្នក​ម្ដាយ​ឈ្មោះ ហុង។ លោក ជីប ​​ចាំ​ថា​លោក​​ជា​កូន​ទោល​ក្នុង​គ្រួសារ។

លោក ជីប ​​ចាំ​​ប្រហាក់​ប្រហែល​ថា​កាល​លោក​មាន​អាយុ៤ឆ្នំា លោក​ដូច​ជា​រស់នៅ​​ក្នុង​កងកុមារ​ទួលរំចេក។ រស់នៅ​ក្នុង​កង​កុមារ លោក ជីប ​មាន​របួស​លើ​ចិញ្ចើម​ខាងឆ្វេង​ដោយសារ​ត្រូវ​ផ្លែ​ចបកាប់​​។
ក្រោយមក ​​​គ្រួសារ​លោក​​​ត្រូវ​ផ្លាស់​​ពី​ទួល​រំចេក​មក​រស់នៅ​​ម្ដុំ​ទួលគោក ទីក្រុង​ភ្នំពេញ។ នៅ​ទួលគោក​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​ពួក​ប៉ុលពត​បញ្ជូន​គ្រួសារ​លោក​ទៅ​នៅ​ទួលស្លែង ដោយ​បំបែក​ឪពុក​ម្ដាយ និង​រូបលោក ជីប ឲ្យ​នៅ​ឆ្ងាយ​ពី​​គ្នា។ ចាប់តាំង​ពី​ពេល​នោះ​មក​ លោក ជីប បាន​បាត់​ដំណឹង​ឪពុក​ម្ដាយ រហូត​មក​ដល់​សព្វថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ហ៊ាន់ និង​លោកស្រី ហុង ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​សម័យ​សង្គ្រាម ប្រសិន​បើ​​​ លោក ហ៊ាន់ និង​លោកស្រី ហុង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៩៤
ម្សិលមិញ ១០០
សរុប ៤៣២៤៨