ករណី​លេខ ១៨១ លោក ខែត វ៉ាន់ថា ស្វែងរក​បងប្រុស​ឈ្មោះ​ ខែត ឃួង ហៅ សុខ​ មន្នីរដ្ឋា​

លោក ខែត វ៉ាន់ថា មាន​លោកឪពុក​ឈ្មោះ សុខ ខែត ម្ដាយ​ឈ្មោះ វិញ លឿង និង​មាន​បងប្អូន​៧​នាក់​ បងប្រុស​ទី​១​ឈ្មោះ ​ខែត ឃួង ហៅ​​សុខ​ មន្នីរដ្ឋា បង​ប្រុស​ទី​២​ឈ្មោះ ខែត សាមុត ​លោក ខែត វ៉ាន់ថា ជា​កូន​ប្រុស​ទី​៣ ប្អូនស្រី​ទី​៤​ឈ្មោះ ខែត ណារី ​ប្អូន​ស្រី​ទី​៥​ឈ្មោះ ខែត ណារិន ​​ប្អូន​ស្រី​ទី​៦​ឈ្មោះ ខែត តារា និង​ប្អូន​ប្រុស​ទី​៧​ឈ្មោះ ខែត តូម។

មុន​ឆ្នាំ១៩៧៥ គ្រួសារ​លោក ខែត វ៉ាន់ថា ​រស់នៅ​ជុំ​គ្នា​នៅ​ភូមិ​ទំនាប ឃុំ​តាម៉ឺន ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ ផ្ទះ​ដែល​​លោក​​រស់​នៅ​ គឺ​ស្ថិត​នៅ​ខាង​ជើង​សាលា​បឋមសិក្សា​តាម៉ឺន គ្រួសារ​លោក​ប្រកបរបរ​ធ្វើ​ស្រែ។

ឆ្នាំ​១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​​លោក​ទៅ​រស់នៅ​ភូមិ​ទំពោង ឃុំ​តាម៉ឺន ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ ​​ឆ្នាំ​១៩៧៦ បងប្រុស​​​ទី​១​ឈ្មោះ ខែត ឃួង ហៅ​​សុខ​ មន្នីរដ្ឋា ត្រូវ​​ប៉ុលពត​​ឲ្យ​​ធ្វើ​ជា​កងចល័ត​ពិសេស​នៅ​ប៉ុស្តិ៍​ចម្ការ​ចេក​ ស្រុក​បាត់ដំបង។ ចាប់ពី​ពេល​នោះ​មក​ លោក ខែត វ៉ាន់ថា​បាន​បាត់​ដំណឹង​បងប្រុស​ទី​១​ឈ្មោះ ខែត ឃួង ហៅ​​សុខ​ មន្នីរដ្ឋា រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោក ខែត ឃួង ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​លោក ខែត ឃួង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៤
ម្សិលមិញ ២២៧
សរុប ៤៣៣១៥