ករណី​លេខ ០៦២ លោកស្រី មៀក ង៉ែត ស្វែងរក​បងប្រុស​ឈ្មោះ មៀក ខៃ

លោក​ស្រី មៀក ង៉ែត មាន​លោក​​ឪពុក​ឈ្មោះ មៀក ខឿន ​អ្នក​ម្ដាយ​ឈ្មោះ យឹម ហឿន និង​មាន​បង​ប្អូន​​​ចំនួន​៦​នាក់។ បង​ទី១​ឈ្មោះ មៀក ខៃ បង​ទី​២​ឈ្មោះ មៀក ច្រឹប បង​ទី៣​ឈ្មោះ មៀក ហៀប លោកស្រី មៀក ង៉ែត ជា​កូន​ទី​៤ ប្អូន​ទី៥​ឈ្មោះ មៀក អ៊ិត និង​ប្អូន​ទី៦​ឈ្មោះ មៀក ឃួង

ឆ្នាំ​១៩៧៥ ​​គ្រួសារ​លោក​ស្រី មៀក ង៉ែត មិន​ត្រូវ​បាន​ជម្លៀស​ទៅ​ណា​ទេ។ ​​បងប្រុស​​ទី​១​ មៀក ខៃ ត្រូវ​​​ចូល​​ក្នុង​​កង​កុមារ។ ​ប៉ុលពត​បាន​​ឲ្យ​បងប្រុស​​​មើល​គោ​ពីរ ក្រោយ​មក មាន​​​អ្នក​រាយការណ៍​​ប្រាប់​​​ប៉ុលពត​ថា ​លោក​ មៀក ខៃ ​ខ្ជិល​មិន​មើល​ថែ​​គោ​នោះ​ទេ​។ ​ប៉ុលពត​​បាន​​ឲ្យ​គេ​យក​បង​ប្រុស​ មៀក ខៃ ​យក​ទៅ​សម្លាប់​ចោល​ ប៉ុន្តែ​​​ត្រូវ​បាន​មីង​នៅ​ក្បែរ​នោះ​ជួយ។ ក្រោយមក​ បងប្រុស​បាន​ប្រាប់​ម្ដាយ​ថា ​គាត់​ភៀស​ខ្លួន​ទៅ​​រស់នៅ​​ជា​មួយ​ពូ​​​នៅ​​ភ្នំ​ឌិន ដើម្បី​គេច​​ពី​ការ​​សម្លាប់​។​ តាំង​ពី​ពេល​នោះ​មក លោកស្រី មៀក ង៉ែត ​ក៏​បាត់​ដំណឹង​ពី​បងប្រុស​​ មៀក ខៃ​ រហូត​ដល់​សព្វថ្ងៃ​។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក មៀក ខៃ ដែល​បាន​បែកគ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក មៀក ខៃ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៣
ម្សិលមិញ ២២៧
សរុប ៤៣២៩៤