ករណី​លេខ ០៦៤ លោកស្រី ខឿន វណ្ណា ស្វែងរក​ក្រុម​គ្រួសារ

លោកស្រី ខឿន វណ្ណា ​មាន​លោក​​​ឪពុក​ឈ្មោះ ខឿន ​អ្នក​ម្ដាយ​​ឈ្មោះ សាយ និង​មាន​បងប្អូន​ចំនួន​​២​នាក់។ លោកស្រី ខឿន វណ្ណា ជា​កូន​ទី១ និង​ប្អូនប្រុស​ទី២​ឈ្មោះ ខឿន វុត្ថា។

ឆ្នាំ១៩៧៥ ​​​គ្រួសារ​លោកស្រី ខឿន វណ្ណា ត្រូវ​គេ​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ភូមិ​ស្វាយព្រៃ​ រួច​បន្ត​​ទៅ​​​ភ្នំ​លាច​​រហូត​ដល់​​ប្រទេស​ត្រូវ​បាន​រំដោះ​

ឆ្នាំ១៩៧៩ នៅ​ពេល​កងទ័ព​កំពុង​​​រំដោះ​ប្រទេស ​​គ្រួសារ​​លោកស្រី ខឿន វណ្ណា បាន​ធ្វើ​ដំណើរ​​ចេញ​ពី​ភ្នំ​លាច ​​​​​គ្រួសារ​លោកស្រី​មាន​គោ​មួយ​នឹម​សម្រាប់​អូស​រទេះ​​​។ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​បាន​ជួប​កងទ័ព​រំដោះ ​និង​​បាន​ឈប់​សម្រាក​​នៅ​ទីនោះ ​​ក្រោយ​មក​​គ្រួសារ​​​បាន​បន្ត​​ធ្វើ​ដំណើរ​ចេញ​ទៅ​​មុខ​ទៀត លោកស្រី​ជា​អ្នក​កាន់​ខ្សែ​គោ។ ​នៅ​តាម​ផ្លូវ ដោយសារ​តែ​មាន​មនុស្ស​​យ៉ាង​ច្រើន​កុះករ បាន​ធ្វើ​ឲ្យ​លោកស្រី ខឿន វណ្ណា ​បាន​វង្វេង​បែក​ពី​គ្រួសារ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី សាយ និង​លោក ខឿន វុត្ថា ដែល​បាន​បែកគ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី សាយ និង​លោក ខឿន វុត្ថា បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១១៣
ម្សិលមិញ ៥៥
សរុប ៣៣៩៣០