ករណី​លេខ ០៦៧ លោកស្រី គ្រី សុខខុម ស្វែងរក​ប្អូនស្រី​ឈ្មោះ គ្រី សុខឿន

លោកស្រី​ គ្រី សុខខុម មាន​លោក​​ឪពុក​ឈ្មោះ ហេង គ្រី ធ្វើ​ជា​ទាហាន​បើក​យន្តហោះ ​អ្នក​ម្ដាយ​ឈ្មោះ ឡុង យឿង និងមានបងប្អូនបង្កើតចំនួន៣នាក់។ លោកស្រី គ្រី សុខខុម ជា​កូន​ទី១ ប្អូនស្រី​ទី២​ឈ្មោះ គ្រី សុខឿន និង​ប្អូនស្រី​ទី៣​ឈ្មោះ គ្រី សុខហេង ។

មុនឆ្នាំ១៩៧៥ ​គ្រួសារ​​លោកស្រី គ្រី សុខខុម ​រស់នៅ​ខេត្ត​បាត់ដំបង។ ​​​ក្នុង​សម័យ​សង្គ្រាម លោក​ឪពុក​របស់​លោកស្រី​បាន​បាត់​ដំណឹង​ក្រោយ​ពេល​ប៉ុលពត​បញ្ជូន​ទៅ​រៀន​សូត្រ ចំណែក​អ្នក​ម្ដាយ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ។ លោកស្រី គ្រី សុខខុម និង​​ប្អូន​ស្រី​ទី​២​ឈ្មោះ គ្រី សុខឿន ត្រូវ​បាន​មីង​ម្នាក់​ដែល​រស់នៅ​ក្បែរ​ខាង​​យក​ទៅ​ចិញ្ចឹម។ ​ក្រោយ​មក លោកស្រី គ្រី សុខខុម​ ត្រូវ​ទៅ​រស់នៅ​ក្នុង​កង​កុមារ និង​បាន​សុំ​យក​ប្អូន​ស្រី​​ទៅ​រស់នៅ​ក្នុង​កង​ជាមួយ​​ដែរ​ ប៉ុន្តែ​​ត្រូវ​មីង​ម្នាក់​នោះ​បដិសេធ។ មុន​ពេល​ចាក​ចេញ​ទៅ លោកស្រី គ្រី សុខខុម​បាន​​ប្រគល់​ស្បង់​ជីពរ​មួយ​ឲ្យ​​ទៅ​​ប្អូនស្រី​សម្រាប់​ស្លៀក។ ចាប់​តាំង​ពី​នោះ​មក លោកស្រី​ គ្រី សុខខុម​បាន​បាត់​ដំណឹង​ប្អូន​ស្រី​ទី​២​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី គ្រី សុខឿន ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី គ្រី សុខឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៩៧
ម្សិលមិញ ២៦
សរុប ៣៧២៥៩