ករណី​លេខ ០៩៧ លោកស្រី ហង្ស វណ្ណេន ស្វែងរក​ប្អូនប្រុស​ឈ្មោះ ហង្ស មុន្នីរត្ន

លោក​ស្រី ហង្ស វណ្ណេនមាន​លោក​​ឪពុក​ឈ្មោះ ហង្ស ទុំ ​អ្នក​ម្ដាយ​ឈ្មោះ ប៉ុល ខៃ និង​មាន​បងប្អូន​​ចំនួន​៥នាក់។ បង​ទី១​ឈ្មោះ ហង្ស ស៊ីឃឿន លោកស្រី ហង្ស វណ្ណេន ជា​កូន​ស្រី​ទី​២​​កូន​ស្រី​ទី​៣​ឈ្មោះ ហង្ស វណ្ណា ​ប្អូនស្រី​ទី៤ឈ្មោះ ហង្ស បុប្ផា និង​ប្អូនប្រុស​ទី៥ឈ្មោះ ហង្ស មុន្នីរត្ន។

ឆ្នាំ ១៩៧៥ ​​គ្រួសា​លោកស្រី ហង្ស វណ្ណេន បាន​ជម្លៀស​ចេញ​ពី​ក្រុង​ភ្នំពេញ​ទាំង​អស់​គ្នា​ទៅ​​ភូមិ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង ហើយ​បន្ត​រស់នៅ​​រហូត​ដល់​ឆ្នាំ១៩៧៩។ ក្នុង​ពេល​កង​ទ័ព​​កំពុង​​រំដោះ​ប្រទេស​ចេញ​ពី​សង្គ្រាម​នោះ ប្អូន​ប្រុស​​ទី​៥​ឈ្មោះ ហង្ស មុន្នីរត្ន ក៏​បាន​​វង្វេង​បែក​ពី​លោក​ឪពុក​​អ្នក​ម្ដាយ និង​​បងប្អូន​។ ​តាំង​ពី​ពេល​នោះ​មក ក៏​បាន​បាត់​ដំណឹង​​លោក ហង្ស មុន្នីរត្ន រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ហង្ស មុន្នីរត្ន ដែល​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ហង្ស មុន្នីរត្ន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៧៦
ម្សិលមិញ ២៦
សរុប ៣៧២៣៨