ករណី​លេខ ០៩៦ លោកស្រី សេង ប៊ុនថន ស្វែងរក​ប្អូនប្រុស​ឈ្មោះ សេង សុខចន

លោក​ស្រី សេង ប៊ុនថន មាន​លោក​​​​​​​​​​​​ឪពុក​ឈ្មោះ ​ឈុន ឈិន ​អ្នក​ម្ដាយ​ឈ្មោះ សេង ឈន និង​មាន​បងប្អូន​ចំនួន​​៦នាក់។ បងស្រី​ទី១​ឈ្មោះ សេង ម៉េង បងស្រី​ទី២​ឈ្មោះ សេង ង៉ាន លោកស្រី សេង ប៊ុនថន ជា​កូន​​ស្រី​ទី៣ ប្អូនស្រី​ទី៤ឈ្មោះ សេង អើង ប្អូនស្រី​ទី៥ឈ្មោះ សេង ចាន់ពៅ និង​ប្អូនប្រុស​ទី៦ឈ្មោះ សេង សុខចន។

មុន​ឆ្នាំ​១៩៧៥ ​​គ្រួសារ​លោកស្រី សេង ប៊ុនថន បាន​​ចេញ​ពី​ស្រុក​កំណើត​មក​នៅ​អូរត្រេះ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយលោក​​ឪពុក​អ្នក​ម្ដាយ​ជា​អ្នក​លក់​ចាប​ហួយ។

ឆ្នាំ​១៩៧៥ គ្រួសារ​លោកស្រី សេង ប៊ុនថន ត្រូវ​បាន​ពួក​ប៉ុលពត​ជម្លៀស​ចេញ​​ទៅ​​ភូមិ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។ ​​ឆ្នាំ​១៩៧៧ លោក​ឪពុក​ និង​បងប្អូន​៣​នាក់​ ត្រូវ​ពួក​ប៉ុលពត​យក​ទៅ​សម្លាប់​​ ចំណែក​លោកស្រី សេង ប៊ុនថន រស់​នៅ​កងចល័ត​នៅ​ឯ​អូរតាប៉ោង ស្រុក​ព្រៃនប់ ​​ចំណែក​ប្អូនប្រុស​ពៅ​ឈ្មោះ សេង សុខចន រស់​នៅ​កងកុមារ​​ក្នុង​ភូមិ​អូរតាសេក ​ស្រុក​ព្រៃនប់​។

ឆ្នាំ១៩៧៩ ​ពេល​កងទ័ព​ចូល​រំដោះ ​​លោកស្រី សេង ប៊ុនថន បាន​រត់​​​ពី​កងចល័ត​តែ​ម្នាក់​ឯង​មក​ទីក្រុង​ភ្នំពេញ ​និង​​​បាន​ត្រឡប់​ទៅ​ស្វែងរក​ប្អូន​ប្រុស​នៅ​ខេត្ត​កំពង់សោម ប៉ុន្តែ​​គ្មាន​ទទួល​បាន​ដំណឹង​របស់​​ប្អូន​ប្រុស​នោះ​ទេ​​។ ចាប់​តាំង​ពី​នោះ​មក​ លោកស្រី សេង ប៊ុនថន បាន​បាត់​ដំណឹង​ពី​ប្អូនស្រី សេង សុខចន រហូត ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី សេង សុខចន ដែល​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី សេង សុខចន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៥៥
ម្សិលមិញ ៥៥
សរុប ៣៣៩៧២