ករណី​លេខ ០៩៣ លោក អែម ចាន់ដារ៉ា ស្វែងរក​ម្ដាយមីង​ឈ្មោះ ឡុង អេង

លោកស្រី ឡុង អេង ​មាន​ស្វាមី​ឈ្មោះ សុន និង​មាន​កូន​ចំនួន​៣​នាក់កូនប្រុស​ទី១​ឈ្មោះ សុន ប៊ូឡូ កូនស្រី​ទី២​ឈ្មោះ សុន សុក្រ និង​កូនស្រី​ទី៣ មិន​ចាំ​ឈ្មោះ។

មុន​សម័យ​សង្គ្រាម លោកស្រី ឡុង អេង និង​ស្វាមី ព្រមទាំង​កូន​ទាំង​អស់​រស់នៅ​ខេត្ត​ព្រៃវែង។

ឆ្នាំ​១៩៧៥ ក្នុង​របប​៣ឆ្នាំ៨​ខែ២០​ថ្ងៃ ​​គ្រួសារ​លោក អែម ចាន់ដារ៉ា និង​ម្ដាយ​មីង​ឈ្មោះ ឡុង អេង រស់នៅ​ជុំគ្នា មិន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ណា​ទេ​។ ​ឆ្នាំ​១៩៧៩ មុន​ថ្ងៃ​រំដោះ​មួយ​ខែ ស្វាមី​​លោក​ស្រី ​ឡុង អេង​ឈ្មោះ សុន ត្រូវ​បាន​​​ប៉ុលពត​​ឲ្យ​​ទៅ​ឲ្យ​កាប់​បង្អោង​ត្នោត នៅ​តំបន់​ក្បាលដំរី ឬស្សីព្រៃ ហើយ​ក៏​បាត់​ដំណឹង​​។ ​ក្រោយ​ពី​បាត់​ដំណឹង​ស្វាមី​ប្រហែល១០​ថ្ងៃ ​​លោក​ស្រី ឡុង អេង​បាន​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​​ព្រៃវែង ក្នុង​គោលបំណង​ស្វែងរក​​ស្វាមី។ តាំង​ពី​ពេល​នោះ​មក ក៏​បាន​​បាត់​ដំណឹង​លោកស្រី ឡុង អេង និង​គ្រួសារ​ ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ឡុង អេង ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី ឡុង អេង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៣
ម្សិលមិញ ៥៦
សរុប ២៧៧០១