ករណី​លេខ ៨៩ លោក ម៉ាង ចាន់ថុល ស្វែងរក​បងស្រី​ឈ្មោះ ម៉ាង ចាន់ថន

លោក ម៉ាង ចាន់ថុល មាន លោក​ឪពុក​ឈ្មោះ មាន់ ម៉ាង ​អ្នក​ម្ដាយ​ឈ្មោះ សួស សុខ និង​​មាន​បងប្អូន​ចំនួន​៨នាក់។ បងស្រី​ទី១​ឈ្មោះ ម៉ាង ចាន់ថន លោក ម៉ាង ចាន់ថុល ​ជា​កូន​ទី២ ប្អូនប្រុស​ទី៣ឈ្មោះ ម៉ាង ចាន់ថា ប្អូនប្រុសទី៤ឈ្មោះ ​ម៉ាង ពុតថន ប្អូនស្រីទី៥ឈ្មោះ ម៉ាង ម៉ៅ ប្អូនស្រីទី៦ឈ្មោះ ម៉ាង ចិន្តា និង​ប្អូនប្រុស​ទី៦ឈ្មោះ ម៉ាង ចាន់ទី

លោកស្រី ម៉ាង ចាន់ថន បាន​រៀប​ការ​​ជាមួយ​ស្វាមី​ឈ្មោះ ហេង ស៊ីម ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​ជ្រុន​យូហាក់ នៅ​ខេត្ត​បាត់ដំបង​។ ឆ្នាំ​១៩៧៣ លោក​ស្រី ម៉ាង ចាន់ថន ​​បាន​ចេញ​ទៅ​រស់នៅ​​ជាមួយ​​ប្ដី​នៅ​ខេត្ត​បាត់ដំបង​

ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់ ​គ្រួសារ​​របស់​លោក ម៉ាង ចាន់ថុល បាន​ទទួល​ដំណឹង​ថា ​គ្រួសារ​បងស្រី​ទី​១​ឈ្មោះ ម៉ាង ចាន់ថន កំពុង​តែ​រស់នៅ​ក្រៅប្រទេស។ ប៉ុន្តែ​ ក្រោយ​ពេល​លោក​ឪពុក​បាន​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​១៩៩២ ​គ្រួសារ​របស់​លោក​ក៏​បាន​បាត់​ដំណឹង​ពី​​បងស្រី ម៉ាង ចាន់ថន ​រហូត​ដល់​សព្វ​ថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ម៉ាង ចាន់ថន ដែល​បាន​​បាត់​ដំណឹង​ក្នុង​​ឆ្នាំ​១៩៩២ ប្រសិន​បើ​​លោកស្រី ម៉ាង ចាន់ថន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៤
ម្សិលមិញ ៥៦
សរុប ២៧៧០២