ករណី​លេខ ៨៨ លោក កឺ ខើង ស្វែងរក​គ្រួសារ​

លោក កឺ ខើង ចាំ​​បាន​ថា​​លោក​ឪពុក​ឈ្មោះ កឺ។ ​ជា​ការ​សោកស្ដាយ​ដែល​​អ្នក​មិន​បាន​ចាំ​ឈ្មោះ​របស់​អ្នក​ម្ដាយ និង​​បងប្អូន​របស់​លោក​បាន ប៉ុន្តែ​លោក កឺ ខើង​ចាំ​យ៉ាង​ប្រហាក់ប្រហែល​ថា លោក​មាន​បងប្អូន​ប្រហែល​ជា​៥ ឬ​៦​នាក់។

ឆ្នាំ​១៩៧៤ លោក​ឪពុក​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ជា​ជាង​ជួសជុល​គ្រឿង​ម៉ាស៊ីន ។ ​ឆ្នាំ១៩៧៥ លោក​ឪពុក​​​បាន​​មកលេង​​ផ្ទះ និង​បាន​​យក​លោក​ កឺ ខើង មក​លេង​ភ្នំពេញ។ មក​​ភ្នំពេញ​បាន​ពីរ​ខែ ​​ពួក​ប៉ុលពត​ចូល​​មក​ដល់​ក្រុង​​​ភ្នំពេញ និង​បាន​ជម្លៀស​​លោក និង​លោក​ឪពុក​​ចេញ​​ទៅ​​ស្រុក​ភ្នំស្រុក ​​ខេត្ត​បាត់ដំបង​​។

ចាប់តាំង​ពី​ពេលនោះ​មក លោក កឺ ខើង បាន​បាត់​ដំណឹង​ម្ដាយ និង​បងប្អូន​របស់​លោក រហូតមកដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​​អ្នក​ម្ដាយ និង​​បងប្អូន​របស់​លោក កឺ ខើង ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​ ​អ្នក​ម្ដាយ និង​​បងប្អូន​របស់​លោក កឺ ខើង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩០
ម្សិលមិញ ៥៦
សរុប ២៧៧០៨