ករណី​លេខ ១០៤ លោកស្រី មាស អៀប ស្វែងរក​ឪពុក​ឈ្មោះ ព្រំ គឿន ហៅ តាកើច

លោកស្រី មាស អៀប មាន​លោក​ឪពុក​​ឈ្មោះ​​​ ព្រំ គឿន ហៅ​តាកើច មាន​ប្រពន្ធ​ឈ្មោះ អួន ទូច និង​មាន​កូន​ស្រី​ចំនួន​បី​នាក់។ កូនស្រី​ទី ១ ឈ្មោះ មាស កំរង កូនស្រី​ទី ២ ឈ្មោះ មាស អៀប និង​កូន​ស្រីទី ៣ ឈ្មោះ មាស​ ធីម ​គ្រួសារ​លោក ព្រំ គឿន រស់នៅ​ក្នុង​ខេត្ត​តាកែវ។

ឆ្នាំ ១៩៧៥ ​​ប៉ុល ពត​ ​​បាន​ជម្លៀស​​គ្រួសារ​ លោកស្រី ​​មាស អៀប ទៅ​ខេត្ត​កោះកុង។ នៅ​ពេល​ទៅ​ដល់​ខេត្ត​ កោះ​កុង លោក ព្រំ គឿន ហៅ តា​កើច ដែល​ត្រូវ​ជា​ឪពុក​ត្រូវ​បាន​​​ប៉ុល ពត ឲ្យ​ធ្វើ​ជា​មេ​បញ្ជាការ​ខាង​កង​ចល័ត​ រី​ឯ​​អ្នក​​ម្ដាយ​​ និង​​កូនៗ​​​ចូល​​កង​ចល័ត​ ​។

ឆ្នាំ​ ១៩៧៩​ ​ពេល​ប្រទេស​កំពុង​ត្រូវ​បាន​រំដោះ​ ពេល​នោះ​អ្នក​​ម្ដាយ​ អួន ទូច បាន​​លួច​ទៅ​ប្រាប់​ដំណឹង​​​​​ស្វាមី​ថា ​​ពួក​ប៉ុលពត​នឹង​យក​គាត់​ទៅ​សម្លាប់​ចោល។ លោក​ឪពុក ព្រំ គឿន ហៅ​តាកើច ក្រោយ​ពេល​បាន​ដឹង​ដំណឹង​នេះ​ក៏​បាន​រត់​ភៀស​ខ្លួន ដោយ​មិន​បាន​ផ្ដែផ្ដាំ​អ្វី​សោះ និង​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ព្រំ គឿន ហៅ​តាកើច ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ព្រំ គឿន ហៅ តាកើច បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១១
ម្សិលមិញ ៧៧
សរុប ៣៩៨៣៧