ករណី​លេខ ១០៥ លោកស្រី ម៉ាន់ ហ៊ន ស្វែងរក​កូនប្រុស​ឈ្មោះ ស៊ុន រ៉ាត់

លោក​ ស៊ុន រ៉ាត់ មាន​ស្រុក​កំណើត​នៅ​ភូមិ​​ខ្យោក ឃុំ​ពពឹស ស្រុក​ព្រៃវែង ខេត្ត​ព្រៃវែង។ លោក​មាន​​លោក​ឪពុក​ឈ្មោះ ស៊ុន ចំរើន ​អ្នក​ម្ដាយ​ឈ្មោះ ម៉ាន់ ហ៊ន និង​មាន​បងប្អូនបង្កើត​ចំនួន​៦​នាក់​។ បងស្រីទី១​ឈ្មោះ ស៊ុន ឡៃ​ហឿង បងស្រីទី២ឈ្មោះ ស៊ុន ឡៃ​ហ័ន បងស្រីទី៣ឈ្មោះ ស៊ុន ឡៃ​ហេង លោក ស៊ុន រ៉ាត់ ជាកូនទី៤ ប្អូនស្រីទី៥ឈ្មោះ ឡៃ​​ ហៀង និងប្អូនស្រីទី៦ឈ្មោះ ស៊ុន ឡៃ​​ហាក់។

នៅ​ឆ្នាំ​១៩៩៣ ​​កូន​ប្រុស​​ទី​៤​​ឈ្មោះ ស៊ុន ​រ៉ាត់​​​​​បាន​ចូល​រៀន​​គូរ​គំនូរ​ជាមួយ​ជាង​​គំនូរ​ម្នាក់​ឈ្មោះ​ សាន។ជាង សាន​ បាន​នាំ​លោក​ ស៊ុន រ៉ាត់ ដើរ​គូរ​គំនូរ​ គ្រប់​ទី​កន្លែង​​។ ក្រោយ​មក​នៅ​​​ឆ្នាំ​ ២០១០ ​គ្រួសារ​លោកស្រី​បាន​ឭ​ដំណឹង​ថា​​លោក ស៊ុន រ៉ាត់ បាន​ទៅ​បួស​ជាមួយ​មិត្ត​ភក្ដិ​នៅ​​ខេត្ត​កំពង់​ធំ​​។ ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​បាត់​ដំ​ណឹង​លោក ស៊ុន រ៉ាត់​​ រហូត​ដល់​សព្វថ្ងៃ​នេះ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ស៊ុន រ៉ាត់ ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​២០០៩ ប្រសិន​បើ​​លោក ស៊ុន រ៉ាត់ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤៦
ម្សិលមិញ ៧១
សរុប ៣០៥៤៥