ករណី​លេខ ៧៤ លោកស្រី គិន ម៉ៅ ស្វែងរក​បងប្រុស​ទី៤​ឈ្មោះ គិន គីម

លោកស្រី គិន ម៉ៅ មាន​ស្រុកកំណើត​នៅភូមិ​ក្ដីត្នោត ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្ត​តាកែវ។ លោកស្រី គិន ម៉ៅ មាន​លោក​​ឪពុក​​ឈ្មោះ គាំ គិន និង​​អ្នក​ម្ដាយ​ឈ្មោះ ម៉ោញ យុន និង​មានបងប្អូន៩នាក់។ បងប្រុស​ទី​១​ឈ្មោះ ​អ៊ំ ហេង បងប្រុស​ទី​២​ឈ្មោះ អ៊ំ គេន បង​ស្រី​​ទី​៣​ឈ្មោះ អ៊ំ ឆេប បងប្រុស​ទី​៤​ឈ្មោះ គិន កាន់ ​បងស្រី​ទី​៥​ឈ្មោះ គិន ជ្រៀ ​បង​ស្រី​ទី​៦​ឈ្មោះ គិន យ៉ាត់ បងប្រុស​ទី​៧​ឈ្មោះ គិន គីម លោកស្រី គិន ម៉ៅ ជា​កូន​ស្រី​ទី​៨ និង​ប្អូន​​ស្រី​ទី​៩​ឈ្មោះ គិន ច្រិប

​​​ឆ្នាំ១៩៧៥ ប៉ុលពត​​បាន​ជម្លៀស​គ្រួសារ​​​លោកស្រី គិន ម៉ៅ​​ចេញពី​ខេត្ត​តាកែវ​ទៅ​ខេត្ត​ពោធិ៍សាត់​។ ​បងស្រី គិន ជ្រៀ និង​បងស្រី គិន យ៉ាត់ បាន​​វង្វេង​​បាត់​​ដំណឹង​។

នៅ​ចុង​ឆ្នាំ១៩៧៥ ក្រោយពី​ឪពុក​បាន​ស្លាប់ ​​ពូ គង់ និង ពូ គន់ ជា​ប្អូនប្រុស​ម្ដាយ​​បាន​មកសុំ​បង​ប្រុស​ទាំងពីរ​នាក់​​​គឺ​បង គិន គីម និង​បង អ៊ំ ឆេប យក​ទៅ​ចិញ្ចឹម​នៅ​ក្នុងភូមិ​អន្លង់ក្រាយ ចំណែក​លោកស្រី គិន ម៉ៅ ​អ្នក​ម្ដាយ​ ព្រមទាំង​ប្អូនស្រី​ពៅ រស់នៅ​ក្នុងភូមិ​ស្រះ​ម្កាក់ ក្នុង​ខេត្ត​ពោធិ៍សាត់​។​ ចាប់ពី​ពេលនោះ​មក លោកស្រី គិន ម៉ៅ បាន​បាត់​ដំណឹង​បងប្រុស​ គិន គីម រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក គិន គីម ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក គិន គីម បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧២
ម្សិលមិញ ៥៦
សរុប ២៧៦៩០