ករណី​លេខ ១០៣ លោកស្រី ហូ លីលី ស្វែងរក​ឪពុក និង​បងប្រុស​ស្រី

លោកស្រី ហូ លីលី មាន​​លោក​ឪពុក​ឈ្មោះ ឡាយ អាង ​អ្នក​ម្ដាយ​ឈ្មោះ វ៉េង និង​មាន​បងប្អូន​ចំនួននាក់។ បងស្រី​ទី១​ឈ្មោះ ម៉ាយ បងស្រី​ទី២​ឈ្មោះ សុម៉ារី បងប្រុស​ទី៣​ឈ្មោះ ប៊ិកណា បងប្រុស​ទី៤​ឈ្មោះ វ៉ាង និង​លោកស្រី ហូ លីលី ជា​កូន​ទី៥។

នៅ​ជំនាន់​លន់នល់ លោកតា​លោកយាយ​​ខាង​លោក​ឪពុក​លោកស្រី​មាន​មុខ​របរ​ជា​អ្នក​លក់​ថ្នាំ​ជក់​នៅ​ផ្សារ​ថ្មី។ ដោយ​​​មាន​បញ្ហា​ក្នុង​​​​គ្រួសារ ម្ដាយ​លោក​ស្រី​ ហូ លី​លី​ ​បាន​ចិត្ត​នាំ​​​លោក​ស្រី​ ហូ លី​លី ចេញ​ពី​ផ្ទះ តែ​ពី​រ​នាក់​ម្ដាយ​ ​និង​បាន​ទៅ​រស់​នៅ​ម្ដុំ​គល់​ស្ពាន​ជ្រោយ​​ច​ង្វារ​​។ ចំណែក​បង​ស្រី​ទី ​​១​ ឈ្មោះ​ ម៉ាយ​បាន​រៀប​ការ​ ​និង​​បែក​ផ្ទះ​​នៅ​ផ្សេង​​។ ​​បង​ស្រី​ទី២ឈ្មោះ​ សុម៉ារី​ចេញ​ទៅ​​​ធ្វើ​ការ​ផ្ទះ​​ឲ្យ​​គេ​ ​និង​​បង​ប្រុស​ទី​ ឈ្មោះ​ ប៊ិក​ណា និង បង​ប្រុស​ទី ឈ្មោះ វ៉ាង ត្រូវ​បាន​អ៊ំ​ប្រុស​ម្នាក់​ធ្វើ​ការ​អគ្គិសនីនៅ​វត្ត​ភ្នំ​បាន​សុំ​ម្ដាយ​​លោក​ស្រី​យក​ទៅ​​ចិញ្ចឹម​។ ​បន្ទាប់​ពី​​ប្រទេស​កម្ពុជា​ត្រូវ​​ធ្លាក់​ក្នុង​សម័យ​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៧៥មក ​​ លោកស្រី ហូ លីលី បាន​បាត់​ដំណឹង​លោក​ឪពុក និង​បងប្រុស​ស្រី រហូត​មក​ដល់​សព្វថ្ងៃ។​​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ឡាយ អាង លោកស្រី ម៉ាយ ​លោកស្រី សុម៉ារី លោក ប៊ិកណា និង​លោក វ៉ាង ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក ឡាយ អាង លោកស្រី ម៉ាយ ​លោកស្រី សុម៉ារី លោក ប៊ិកណា ​និង​លោក វ៉ាង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៤
ម្សិលមិញ ៥៦
សរុប ២៧៦៩២