ករណី​លេខ ៨៤ លោកស្រី ចាន់ ណាង ស្វែងរក​ប្អូនស្រី​ទី១​ឈ្មោះ ចាន់ ផល្លី

លោកស្រី ចាន់ ណាង មាន​ស្រុក​កំណើត​នៅ​​ភូមិ​ត្រពាំងក្រហម ឃុំ​ត្រពាំងច្រេស ស្រុក​កូនមុំ ខេត្ត​រតនគិរី។ លោកស្រី ចាន់ ណាង មាន​លោក​ឪពុក​ឈ្មោះ ចៅ រី អ្នកម្ដាយ​ឈ្មោះ ចាន់ សារឿន និង​មានបងប្អូន៤នាក់។ លោកស្រី ចាន់ ណាង ជាកូនទី១ ប្អូនប្រុសទី២​ឈ្មោះ ចាន់ ផា ប្អូនទី៣​​មិន​ចាំ​ឈ្មោះ និង​ប្អូន​ស្រី​ទី​៤​ឈ្មោះ ចាន់ ផល្លី។

មុនឆ្នាំ១៩៧៥ ​​គ្រួសារ​លោក​ស្រី ចាន់ ណាង ​​រស់នៅ​ជុំ​គ្នា​ ខេត្ត​រតនគិរី ឆ្នាំ១៩៧៦ ទាហាន​ប៉ុលពត​បាន​ចូល​កាន់កាប់​ក្នុង​ខេត្ត​រតនគិរី។ ​​គ្រួសារ​លោក​ស្រី​មិន​​ត្រូវ​បាន​ទាហាន​​ប៉ុលពត​ជម្លៀស​​ចេញ​ពី​ស្រុក​កំណើត​​នោះ​ទេ ប៉ុន្តែ​លោកស្រី ចាន់ ណាង ត្រូវ​បាន​ទាហាន​ប៉ុលពត​​យក​ទៅ​ជៀ​ជ័រកៅស៊ូនៅ​ចម្ការ​កៅស៊ូ ដែល​មានចម្ងាយ​ពី​ភូមិ​ប្រមាណ​៧០​ទៅ​៨០គីឡូម៉ែត។

ឆ្នាំ១៩៧៧ លោកស្រី ចាន់ ណាង បាន​សុំច្បាប់​ទាហាន​ប៉ុលពត​មកលេងស្រុកកំណើតបាន១យប់ ​ ដោយ​មាន​ប្រធាន​ដឹកនាំ ឈ្មោះ យ៉ុត ទៅ​ជាមួយ​ដែរ។ លោកស្រី​ ចាន់ ណាង​បាន​ជួប​​ជាមួយ​​ឪពុក​ម្ដាយ ​និង​បងប្អូននៅ​ទីនោះ រួច​ក៏​ត្រឡប់​មក​វិញ​​នៅ​ទៀប​ភ្លឺ។ ចាប់ពី​ពេលនោះ​មក លោកស្រី ចាន់ ណាង បាន​បែក​ពី​​​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ចាន់ ផល្លី ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី ចាន់ ផល្លី បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៥
ម្សិលមិញ ៧៧
សរុប ៣៩៨៥១