ករណី​លេខ ០៨៥ លោកស្រី ទ្រី ហុងណៃ ស្វែងរក​បងប្រុស​ឈ្មោះ ទ្រី សេងលី

លោកស្រី ទ្រី ហុងណៃ ​មាន​​លោក​ឪពុក​ឈ្មោះ អ៊ឹង ពេង ​អ្នក​ម្ដាយ​ឈ្មោះ សុខ ម៉ន និង​មាន​បងប្អូន​ចំនួននាក់។ ​បងប្រុសទី១​​ឈ្មោះ ទ្រី សេងលី ហៅ សេង ឬ សុខ សារឿន បងប្រុស​ទី២​ឈ្មោះ ទ្រី ម៉េងទ្រី លោកស្រី ទ្រី ហុងណៃ ជា​កូន​ទី៣ ប្អូនប្រុស​ទី៤​ឈ្មោះ ទ្រី វណ្ណី ប្អូនប្រុស​ទី៥​ឈ្មោះ ទ្រី វណ្ណា ប្អូនប្រុស​ទី៦​ឈ្មោះ ទ្រី ចន្ថា ប្អូនប្រុស​ទី៧​ឈ្មោះ ទ្រី វណ្ណៈ និង​ប្អូនស្រី​ទី៨​ឈ្មោះ ទ្រី សុខលាង ។

មុនឆ្នាំ១៩៧៥ គ្រួសារ​លោកស្រី ទ្រី ហុងណៃ រស់នៅ​ជុំ​គ្នា​ក្នុង​ខេត្ត​តាកែវ ដោយ​ប្រកបរបរ ធ្វើស្រែ​ចម្ការ។

ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ឲ្យ​បងប្រុសទី១ ទ្រី សេងលី ហៅ សុខ សារឿន និងបងប្រុសទី២ ទ្រី ម៉េងទ្រី ធ្វើជា​ទាហានចំណែក​ឪពុកម្ដាយ និង​ប្អូនប្រុស​ទី៤ ទ្រី វណ្ណី ប្អូនប្រុស​ទី៥ ទ្រី វណ្ណា ប្អូនប្រុស​ទី៦ ទ្រី ចន្ថា ព្រមទាំង​លោកស្រី​​ ទ្រី ហុងណៃ ​ត្រូវ​ពួក​ប៉ុលពត​​ជម្លៀស​ទៅ​អង្គរបុរី ខេត្ត​តាកែវ ។

ឆ្នាំ១៩៧៩ គ្រួសារ​លោកស្រី ទ្រី ហុងណៃ បាន​ជួបជុំគ្នា​វិញ ប៉ុន្តែ​​ទាហាន​ប៉ុលពតបាន​ឲ្យ​លោក ទ្រី សេងលី ហៅ សុខ សារឿន ឲ្យ​ចូល​ធ្វើ​ទាហាន​វិញ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​សម្លាប់ឪពុក​​។ ដូច្នេះ បងប្រុស ទ្រី សេងលី ក៏​សុខចិត្ត​កាន់​អាវុធ​ទៅ​ធ្វើ​ជា​ទាហាន​ម្ដងទៀត ។

ឆ្នាំ១៩៨២ ​បងប្រុស ទ្រី សេងលី រស់នៅ​ជំរំ​ណងចាន់ ​និង​មាន​ប្រពន្ធ​ថ្មី​មួយ​ទៀត​ឈ្មោះ រ៉ា​។ នៅ​ក្នុង​ជំរំ​ណងចាន់ បងប្រុស ទ្រី សេងលី ត្រូវ​​ប្ដូរ​​ឈ្មោះ​ជា សុខ សារឿន វិញ​។ ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ​គ្រួសារ​ លោកស្រី ទ្រី ហុងណៃ​​បាត់​ដំណឹង​ពី​បងប្រុស ទ្រី សេងលី ហៅ សេង ឬ សុខ សារឿន មក​រហូត​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ទ្រី សេងលី ហៅ សេង ឬ សុខ សារឿន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៨២ ប្រសិន​បើ​​លោក ទ្រី សេងលី ហៅ សេង ឬ សុខ សារឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​​ទាក់ទង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤៦
ម្សិលមិញ ៥៦
សរុប ២៧៦៦៤