ករណី​លេខ ០៦៩ លោក រស់ ទិត្យ ស្វែងរក​ប្អូនប្រុស​ឈ្មោះ រស់ សន

លោក រស់ សន ​មាន​​លោក​ឪពុក​ឈ្មោះ រស់ អ៊ិន និង​​អ្នក​ម្ដាយ​ឈ្មោះ ដេ ចាង និង​មាន​បងប្អូន​ចំនួន​៧នាក់។ បងស្រី​ទី១​ឈ្មោះ​ រស់ បាំង បងស្រី​ទី២​​ឈ្មោះ រស់ បៃ បងស្រី​ទី៣​​ឈ្មោះ រស់ យ៉ាន បងប្រុស​ទី៤​​ឈ្មោះ រស់ ពុធ លោក រស់ ទិត្យ​ ជា​កូន​ទី៥ ប្អូនប្រុស​ទី៥​​ឈ្មោះ រស់ សន និង​ប្អូនប្រុស​ទី៦​​ឈ្មោះ រស់​ ឈិត។

មុន​សម័យ​សង្គ្រាម គ្រួសារ​របស់​លោក រស់ ទិត្យ រស់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ ឆ្នាំ១៩៧០ កូន​ប្រុស​ទី​៥​ឈ្មោះ រស់ សន បាន​ចូល​ធ្វើ​​ជា​ទាហាន​លន់ នល់ ​និង​បំពេញ​ការងារ​នៅ​​ទី​រួម​​​​ខេត្ត​ស្វាយរៀង ។

ឆ្នាំ១៩៧៦ ទាហាន​ប៉ុល ពត ​បាន​ស្រាវជ្រាវ​ដឹង​ថា លោក រស់ សន ជា​អតីត​ទាហាន​លន់ នល់ ​ក៏​បាន​​ជម្លៀស​ លោក ជាមួយ​អ្នក​​​ភូមិ​ជាច្រើន​ទៀត​ទៅ​ស្រុក​លាជ ខេត្ត​ពោធិ៍សាត់។ ចាប់​ពី​ពេល​នោះ​មក​គ្រួសារ​លោក រស់ ទិត្យ​ បាន​បាត់​ដំណឹង​ប្អូនប្រុស​ឈ្មោះ រស់ សន រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក រស់ សន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​លោក រស់ សន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ​ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៦
ម្សិលមិញ ៥៥
សរុប ៣៣៩០៣