ករណី​លេខ ០៧១ លោក​ស្រី​ ពុត ប៉ុណ្ណាវី ស្វែងរក​ប្អូនស្រី​ឈ្មោះ ពុត ប៉ុណ្ណាវុន ហៅ ស្រី​ម៉ៅ

លោក​ស្រី ពុត​ ប៉ុណ្ណាវុន ហៅ ស្រី​ម៉ៅ ​មាន​​លោក​ឪពុក​ឈ្មោះ​ ពុត សាប៊ុត ​និង​​អ្នក​ម្ដាយ​ឈ្មោះ​ សែម សារិន ព្រម​ទាំង​​មាន​បងប្អូន៤​នាក់។ លោកស្រី ពុត ប៉ុណ្ណាវី ជា​កូន​ទី១ ប្អូនស្រី​ទី២​ឈ្មោះ ពុត ប៉ិនណាវុន ប្អូនស្រី​ទី៣​ឈ្មោះ ពុត សូដារី និង​ប្អូនប្រុស​ទី៤​ឈ្មោះ ពុត សូលីដា

​​គ្រួសារ​របស់​លោកស្រី​ ពុត ប៉ុណ្ណាវី ​​ត្រូវ​បាន​ពួក​ប៉ុលពត​ជម្លៀស​​ទៅ​រស់នៅ​ក្នុង​​ខេត្ត​បាត់ដំបង។ សមាជិក​គ្រួសារ​របស់​លោក ពុត ប៉ុណ្ណាវី​ត្រូវ​បាន​ពួក​ប៉ុលពត​​បំបែក​​ឲ្យ​ទៅ​ធ្វើ​ការ​ និង​រស់នៅ​​កន្លែង​ផ្សេងៗ​គ្នា។ ឆ្នាំ​១៩៧៩ លោកស្រី ពុត ប៉ុណ្ណាវី បាន​ដំណឹង​ថា ​​ប្អូនស្រី​ទី​២​​ឈ្មោះ​ ពុត ប៉ុណ្ណាវុន ​ត្រូវ​ពួក​ប៉ុល​ពត​ចាប់​យក​​ទៅ​សួរ​ចម្លើយ និង​បញ្ជូន​ទៅ​ធ្វើការ​កន្លែង​ផ្សេង។ ចាប់​តាំង​ពី​ពេល​នោះ​ ​លោក​ស្រី ពុត​ប៉ុណ្ណាវី បាន​បាត់​ដំណឹង​ប្អូនស្រី​ ពុត ប៉ុណ្ណាវុន ហៅ​ស្រី​ម៉ៅ ​រហូត​មក​ដល់​បច្ចុប្បន្ន។​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ពុត​ ប៉ុណ្ណាវុន ហៅ​ស្រី​ម៉ៅ ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​ពុត​ ប៉ុណ្ណាវុន ហៅ​ស្រី​ម៉ៅ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩១
ម្សិលមិញ ៨០
សរុប ៣៤៣២២