ករណី​លេខ ០៥០ លោកស្រី ផ្លុង សាវ័ន ស្វែងរក​បងស្រី​ទី១​ឈ្មោះ ផ្លុង អឿន

លោកស្រី ផ្លុង សាវ័ន មាន​លោក​ឪពុក​ឈ្មោះ រស់ ផ្លុង ​អ្នក​ម្ដាយ​ឈ្មោះ អៀប អ៊ុស និង​មាន​បងប្អូន​ចំនួន នាក់។ បងស្រី​ទី១​ឈ្មោះ ផ្លុង អឿន បងប្រុស​ទី២​ឈ្មោះ​ ផ្លុង ង៉ែត បងស្រី​ទី៣​ឈ្មោះ ផ្លុង យឿន បងស្រី​ទី៤​ឈ្មោះ ផ្លុង វណ្ណា បងប្រុស​ទី៥​ឈ្មោះ ផ្លុង រៀល និង​លោកស្រី ផ្លុង សាវ័ន ជា​កូន​ទី៦ ។

មុន​សម័យ​សង្គ្រាម គ្រួសារ​លោកស្រី ផ្លុង សាវ័ន​​រស់នៅ​ខេត្ត​កំពង់ចាម។ លោក​ឪពុក​​ ធ្វើជា​ទាហាន ​ចំណែក​អ្នក​ម្ដាយ​​ជា​ស្ត្រី​មេផ្ទះ​។ ​បងស្រី​ទី​១​ឈ្មោះ ផ្លុង អឿន បាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ចំណែក​បងប្អូន​​ទាំង៥នាក់ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ។ ក្រោយមក ឪពុក ម្តាយ​លោកស្រី បាន​ចែក​ផ្លូវ​គ្នា ​លោក​ឪពុក​​​បានសម្រេចចិត្តយកកូនទាំង៦នាក់មកចិញ្ចឹមចំណែក​​អ្នក​ម្ដាយ​បាន​​ប្ដូរ​ទៅ​រស់នៅ​ខេត្ត​ព្រះសីហនុ​តែ​ម្នាក់​ឯង​​​បងស្រី​ទី​១​ ផ្លុង អឿន ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ មិន​បាន​មកលេង​ស្រុក​កំណើត​​​ទេ ព្រោះ​បងស្រី​មានផ្ទៃពោះ និង​រហូតដល់​ប៉ុលពត​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក៏​​បាន​បាត់​ដំណឹង​បងស្រី ផ្លុង អឿន រហូត​មក​ដល់​សព្វថ្ងៃ

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ផ្លុង អឿន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី ផ្លុង អឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៨៩
ម្សិលមិញ ១០០
សរុប ៤៣២៤៣