ករណី​លេខ ០៤៨ លោក កូវ យ៉ុម ស្វែងរក​ប្អូនប្រុស​ឈ្មោះ កូវ យ៉ាម ហៅ ចាន់ ប្ញទ្ធី

លោក កូវ យ៉ុម មាន​លោក​ឪពុក​ឈ្មោះ កូវ យ៉ន ​អ្នក​ម្ដាយ​ឈ្មោះ ប៉ូច ញឹក និង​មាន​បងប្អូន​ចំនួន ៤នាក់។ បងស្រី​ទី១​ឈ្មោះ ប៉ូច ចាំ លោក កូវ យ៉ុម ជា​កូន​ទី២ ប្អូនប្រុស​ទី៣​ឈ្មោះ កូវ យ៉ាម និង​ប្អូនស្រី​ទី៤​ឈ្មោះ កូវ យិន ។

ឆ្នាំ១៩៨៩ លោក កូវ យ៉ាម ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ ស្រុក​កំពង់រោទិ៍។

ឆ្នាំ១៩៩៣ លោក កូវ យ៉ាម បានចូលធ្វើទាហានឆ័ត្រយោងកងពលលេខ៩១១ នៅ​កំបូល​ ខេត្ត​កណ្ដាល និង​ប្ដូរ​ទៅ​ជា​ឈ្មោះ ចាន់ ប្ញទ្ធី វិញ។

ឆ្នាំ១៩៩៤ លោក កូវ យ៉ាម បាន​រៀបការ​ប្រពន្ធ​ឈ្មោះ សូ នី ហៅ​ ជី ដែល​ជា​អ្នកស្រុក​មកពី​ខេត្ត​ឧត្ដរមានជ័យ​ក្រោយពី​រៀបការ​រួច​ លោក កូវ យ៉ាម នៅតែ​ធ្វើ​ជា​​ទាហាន​ក្នុង​អង្គភាព​ដដែល ហើយ​បាន​ឲ្យ​ប្រពន្ធ​មក​រស់នៅ​ឯ​ស្រុក​កំណើត​​របស់​លោក​នៅ​​ខេត្ត​ស្វាយរៀង។

ចុងឆ្នាំ១៩៩៥ ​ លោក កូវ យ៉ាម បាន​នាំ​ប្រពន្ធ និង​កូន​ជិះ​តាក់ស៊ី​ទៅ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទៅ​សួរ​សុខទុក្ខ​ លោក​យាយ​ខាង​ប្រពន្ធ​ដែល​​មាន​ជំងឺ ហើយ​​ក៏​បាន​​បាត់​ដំណឹង​រហូត​មក​ដល់​សព្វថ្ងៃ ។ ​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​កូវ យ៉ាម ហៅ ចាន់ ប្ញទ្ធី ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៩៥ ប្រសិន​បើ​​លោក​ កូវ យ៉ាម ហៅ ចាន់ ប្ញទ្ធី បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មកទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៣
ម្សិលមិញ ៥៦
សរុប ២៧៦៥១