ករណី​លេខ ០៤៦ លោកស្រី កែវ សំប៊ុន ស្វែងរក​កូនប្រុស​ស្រី

លោកស្រី កែវ សំប៊ុន មាន​ស្វាមី​ឈ្មោះ ពៅ ឆោម មាន​កូន​ចំនួន​៦​នាក់។ កូនប្រុសទី១ឈ្មោះ ពៅ សុខខុម ហៅ ពៅ សុខខេប កូនប្រុសទី២ឈ្មោះ ពៅ សុខឃូ កូនប្រុសទី៣ឈ្មោះ ពៅ សុខា កូនប្រុសទី៤ឈ្មោះ ពៅ សុខឃេម កូនប្រុសទី៥ឈ្មោះ ពៅ អង្គា និង​កូនស្រីទី៦ឈ្មោះ ពៅ បុប្ផា ហៅ ស្រីមុំ ។

ឆ្នាំ១៩៧៤ លោកស្រី កែវ សំ ប៊ុន និង​ស្វាមី​ឈ្មោះ ពៅ ឆោម ព្រមទាំង​កូន​ទាំង៦នាក់ រស់នៅ ខេត្ត​កណ្ដាល។ ស្វាមី​លោកស្រី​ជា​ទាហាន​វិស្វកម្មលោកស្រី កែវ សំ ប៊ុន មាន​មុខរបរ​ជា​អ្នក​លក់​​ត្រី​​​នៅ​ទីក្រុង​ភ្នំពេញកូនប្រុស​ទី១ ពៅ សុខខុម ហៅ ពៅ សុខខេប ធ្វើជា​ទាហាន​ ​ជាមួយ​ឪពុក។ លោក ពៅ ​សុខខុមមាន​ប្រពន្ធ និង​មាន​កូនស្រី​ម្នាក់​ រស់នៅ​នៅ​ម្ដុំ​​ខាង​លិច​ពោធិចិនតុង។ កូនប្រុស​ទី២ ពៅ សុខឃូ ធ្វើ​ជាទាហាន​ជាមួយ​ឪពុក​ដែរ។ ​

១៧​ មេសា ​១៩៧៥ ​ជា​ពេល​ដែល​លោកស្រី កែវ សំប៊ុន និង​បងស្រី​កំពុង​តែ​ស្ថិត​នៅ​ឯ​​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទិញ​ត្រី​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះ លោកស្រី​មិន​បាន​ដឹង​ថា ស្វាមី និង​កូនៗ​របស់​លោកស្រី​ទាំង​អស់​ត្រូវ​ប៉ុលពត​ជម្លៀស​ទៅ​ទី​ណា​នោះ​ទេ និង​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ពៅ ឆោម លោក ពៅ សុខខុម ហៅ ពៅ សុខខេប លោក ពៅ សុខឃូ លោក ពៅ សុខឃេម លោក ពៅ អង្គា និង​លោកស្រី ពៅ បុប្ផា ហៅ ស្រី​មុំ ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក ពៅ ឆោម លោក ពៅ សុខខុម ហៅ​ពៅ សុខខេប លោក ពៅ សុខឃូ លោក ពៅ សុខឃេម លោក ពៅ អង្គា និង​លោកស្រី ពៅ បុប្ផា ហៅ ស្រី​មុំ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាមរយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០
ម្សិលមិញ ៤៤
សរុប ២៣១២៨