ករណី​លេខ ០៤៤ លោក ឌឹម ជា ស្វែងរក​ក្រុម​គ្រួសារ

លោក ​ជា ​មិន​បាន​ចាំ​ថា លោក​មាន​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​ឈ្មោះ​អ្វី​នោះ​ទេ ដោយសារ​តែ​លោក​​បាន​បែក​ពី​គ្រួសារ​តាំង​ពី​លោក​មាន​អាយុ​​ប្រហែល​ជា​៤​ឆ្នាំ​ប៉ុណ្ណោះ។ ​លោក​​គ្រាន់​តែ​ចាំ​បាន​ថា ប្រហែល​ជា​ក្នុង​​ឆ្នាំ១៩៧៤ ​ឪពុកម្ដាយ​របស់​លោក បាន​យក​លោក​មក​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ទួត ​កាលណោះ​លោក ជា ​បាន​ចូលរៀន​នៅ​សាលា​មត្ដេយ្យ​សន្ធរ​មុខ។ ក្រោយ​ពេល​ជីដូន​ស្លាប់​​ទៅ ​​លោក​ ជា ត្រូវ​បាន​គេ​យក​​ទៅ​នៅហាង​គុយទាវ​ឈ្មោះខេមរា​ភ្នំពេញ ក្រោយ​មក​ទៀត លោក​ត្រូវ​បាន​ឪ​ពុក​មា​ធំយក​ទៅ​រស់នៅ​ជាមួយនៅ​ម្ដុំ​ទឹកល្អក់ ក្រុងភ្នំពេញ ប៉ុន្តែ​បងប្រុស​មិនបាន​ចាំ​ឈ្មោះ​ឪពុក​ធំ​ទេ

១៧ មេសា ១៩៧៥ លោក ជា បាន​បែក​ពី​​គ្រួសារ​លោក​ឪពុក​មាធំ​​ទៀត។ ​ ​ចាប់​តាំង​​ពី​នោះ​មក លោក ជា​ត្រូវ​រស់នៅ​កំព្រា​តែ​ម្នាក់​ឯង​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក​ ឪពុក​ម្ដាយ​ បងប្អូន​ សាច់ញាតិ របស់​លោក​ ជា ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៤ ប្រសិន​បើ​​ឪពុក​ម្ដាយ​ បងប្អូន​ សាច់ញាតិ របស់​លោក ជា បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​មក​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៤
ម្សិលមិញ ៧១
សរុប ២០៥៥៣