ករណី​លេខ ៥៨ លោក ឈីន រ៉ា ប្រកាសស្វែងរក​បងស្រី​ គឹម យ៉ន

លោក ឈីន រ៉ា មាន​លោកឪពុក​ឈ្មោះ អ៊ឹម ឈីន ម្ដាយ​ឈ្មោះ ថាញ់ ស៊ីណេត ហៅ ម៉ៅ និង​មាន​បងប្អូន​៦​នាក់។ បងស្រី​ទី១​ឈ្មោះ គឹម យ៉ន បងស្រី​ទី២​ឈ្មោះ គឹម សារ៉ន បងប្រុស​ទី៣​ឈ្មោះ គឹម ឈឿង បងទី៤ឈ្មោះ គឹម ផល បងទី៥ឈ្មោះ គឹម ផា និង​លោក ឈីន រ៉ា ជា​កូន​ទី៦។​

ឆ្នាំ១៩៧៤ ​ លោក​ឪពុក​អ្នក​ម្ដាយ​​របស់​លោក ឈីន រ៉ា​ប្រកប​របរ​ជា​កសិករ ​ចំណែក​ឯ​បងស្រី​ទី​១​ គឹម យ៉ន ​បាន​រៀន​ចេះ​វិជ្ជា​ពេទ្យ​ពី​ជនជាតិ​វៀតណាម និង​បាន​ប្រកប​របរ​ជា​គ្រូ​​ពេទ្យ។ គ្រួសារ​​របស់​លោក ឈីន រ៉ា រស់នៅ​​ជុំ​គ្នា​ក្នុង​ខេត្ត​ក្រចេះ។

ក្នុងឆ្នាំ១៩៧៥ លោកស្រី គឹម យ៉ន ត្រូវ​បាន​ជនជាតិ​វៀតណាម​នាំ​​យក​ទៅ​រស់នៅ​ប្រទេស​វៀតណាម​ ចាប់​តាំង​ពី​ពេល​នោះ​មក គ្រួសារ​របស់​លោក ឈីន រ៉ា​​បាន​បាត់​ដំណឹង​ពី​បងស្រី​ទី​១​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី គឹម យ៉ន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី គឹម យ៉ន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៥
ម្សិលមិញ ៧១
សរុប ៣០៥៣៤